Pages - Menu

Monday, October 2, 2017

គណបក្សសង្គ្រោះជាតិមិនស្ថិតក្នុងចំណោមគណបក្ស២០ ដែលរដ្ឋាភិបាលលប់ឈ្មោះចោល ទេ




គណបក្សសង្គ្រោះជាតិមិនស្ថិតក្នុងចំណោម គណបក្សទាំង២០ ដែលរដ្ឋាភិបាលលប់ឈ្មោះចោល ចេញពីបញ្ចីឈ្មោះ គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃនោះទេ។
រដ្ឋាភិបាល តាមរយះក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​នេះ បាន​សម្រេច​លុប​ចោល​គណបក្ស​នយោបាយ​ចំនួន ២០ ដោយ​ថា ការ​សម្រេច​បែប​នេះ​ស្រប​ទៅ​នឹង​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​​កែ​ប្រែ​នៅ​ដើម​ឆ្នាំ​នេះ។
ក្នុង​សេចក្ដី​​សម្រេច​មួយ​ចេញ​នៅ​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បាន​សម្រេច​លុប​ចោល​គណបក្ស​នយោបាយ​ចំនួន២០ តែក្នុងចំណោមនោះមិនមាន គណបក្សសង្គ្រោះជាតិ ដែល ជាគូប្រជែងដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
ក្នុង​សេចក្ដី​សម្រេច​នោះ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា ការ​សម្រេច​លុប​ចោល​គណបក្ស​ទាំង ២០​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ទៅ​តាម​​ច្បាប់​ស្ដី​ពី​​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។
ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ​​ត្រូវ​បាន​​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​កែប្រែ​​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដោយ​កំណត់​មិន​ឲ្យ​អ្នក​នយោបាយ​មាន​ទោស ធ្វើ​ជា​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​នោះ​ឡើយុ។
លើសពីច្បាប់ថ្មីនេះទៀតនោះ លោកហ៊ុន សែនបានបញ្ជាឲ្យសមត្ថកិច្ចរបស់លោក ចាប់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដាក់គុកត្រពាំងផ្លុង ទៀតផង។ ការចាប់ខ្លួនមេបក្សប្រឆាំងនេះ ត្រូវបានគេមើលឃើញថា​ លោកហ៊ុន សែនមានបំណង់បំបាក់លោកកឹម សុខានិងគណបក្ស សង្គ្រោះជាតិមុនការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ខាងមុខ៕



No comments:

Post a Comment