Pages - Menu

Tuesday, October 24, 2017

រដ្ឋាភិបាលដាក់អង្គការជាតិនិងអន្តរជាតិជាង៣០០ស្ថាប័ន ពាក់ព័ន្ធនឹងរៀបចំផែនការបដិវត្តន៏ ពណ៌នៅកម្ពុជា


រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនបាន ដាក់អង្គការជាតិនិងអន្តរជាតិជាង៣០០ស្ថាប័ន នៅក្នុងបញ្ចីខ្មៅមួយពាក់ព័ន្ធ នឹងរៀបចំផែនការធ្វើបដិវត្តន៏ពណ៌ នៅកម្ពុជា។
យោងតាមឯកសាររបស់អគ្គស្នងការនគរបាលជាតិ​ចែកទៅអាជ្ញាធរពាក់ព័ន្ធហើយលេចធ្លាយ ដល់ អ្នកព័ត៌មាន​ បានបញ្ជាក់ពីឈ្មោះស្ថាប័នអង្គការជាតិនិងអន្តរជាតិជាង៣០០ស្ថាប័នថា កំពុងតែ ធ្វើ សកម្មភាពប្រឆាំងរដ្ឋាភិបាល​ ដែលរុញឲ្យមានចលនាបដិវដ្តពណ៌កើតឡើងក្នុងបំណងផ្តួលរំលំ រដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន។​
ឯកសារដែលសារព័ត៌មានទទួលបានហើយបែកធ្លាយនៅថ្ងៃនេះ បានឲ្យដឹងថា មានអង្គការ អន្តរជាតិ​ចំនួន៤៩ ​ដែលរដ្ឋាភិបាលកំពុងកត់សម្គាល់រួមមានទាំង USAID អង្គការ DCA/CA IRI, Peace Corps, ACILS, និង​CANVAS ជាដើម​។ របាយការណ៍នោះឲ្យដឹងទៀតថា អង្គការក្នុងស្រុក មាន​២៥០ស្ថាប័ន និងសហព័ន្ធសហជីពចំនួន​១១ ដែលស្ថិតក្នុងមុខសញ្ញាដែរ​។
របាយការណ៍អគ្គស្នងការនគរបាលជាតិ​ដែលបែកធ្លាយ នោះក៏បានចោទប្រព័ន្ធផ្សព្វផ្សាយ មួយ ចំនួន ថា កំពុងរិះគន់រដ្ឋាភិបាលផដែរ ​រួមមាន វិទ្យុVOD, VOA , RFA, វិទ្យុ​សារិកា វិទ្យុ​សំបុក​ឃ្មុំ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​បណ្តាញ​ទំនាក់​ទំនង​សង្គម​​។​
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ថ្លែងប្រាប់អ្នកកាសែតជាសាធារណះថា ស្ថាប័ន ទាំងនេះគ្រាន់តែស្ថិតនៅក្នុងការឃ្លាំមើលប៉ុណ្ណោះហើយថា បើមានការចេញសកម្មភាពនោះនឹង មានការចាត់វិធានការផ្លូវច្បាប់។​
បច្ចុប្បន្ន​សហគមន៍អន្តរជាតិ​កំពុងតែសម្តែងការព្រួយបារម្ភ និងខ្លះ​បាន​ថ្កោលទោសរដ្ឋាភិបាល កម្ពុជាថា កំពុងតែប្រើប្រាស់ផ្លូវច្បាប់​បង្ក្រាបលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យដែលផ្សាយការពិតរិះគន់ភាពខ្វះចន្លោះរបស់រដ្ឋាភិបាល តែរដ្ឋាភិបាលថា សកម្មភាពទាំងនេះ ជាទង្វើឈានទៅរកបដិវត្តន៏ពណ៌៕

No comments:

Post a Comment