Pages - Menu

Friday, November 10, 2017

មន្ត្រីកម្ពុជាអះអាងថាកម្ពុជា-វៀតណាមនឹងបញ្ចប់ការបោះ បង្គោលបំពេញបន្ថែមឲ្យចប់ នៅចុងឆ្នាំ២០១៧នេះ

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង។
 
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទទួលបន្ទុកិច្ចការព្រំដែន អះអាងថា កម្ពុជា-វៀតណាម នឹងបញ្ចប់ការ បោះបង្គោលបំពេញបន្ថែម នៃកំណាត់ខ្សែព្រំដែន ដែលបានឯកភាពគ្នាកាលពីពេលកន្លងមក ឲ្យចប់នៅចុងឆ្នាំ២០១៧នេះ។
ចំណែកតំបន់ ដែលមានភាពចម្រូងចម្រាស់វិញ មន្ត្រីជាន់ខ្ពស់កម្ពុជាដដែលបញ្ជាក់ថា ភាគីទាំង
ពីរ នឹងបន្តធ្វើការដោះស្រាយ ដោយមានការចូលរួមពីអ្នកឯកទេសផ្នែកព្រំដែននិងផែនទីមក​ពី ប្រទេសបារាំង។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងនៅថ្ងៃសុក្រនេះថា ការបោះ​បង្គោលព្រំដែន បំពេញបន្ថែម នៅតាមព្រំដែនកម្ពុជា-វៀតណាម រហូតដល់ពេលនេះ បានរួចរាល់​ជាង ៨៤ភាគរយនៅក្នុងចំណោមព្រំដែនសរុប។
លោកបន្តថា កម្ពុជា-វៀតណាម បានឯកភាពបញ្ចប់ ការបោះបង្គោលព្រំដែនបំពេញបន្ថែម នៅចុង​ឆ្នាំ២០១៧ខាងមុខ ចំណែក សម្រាប់តំបន់ដែលភាពចម្រូងសម្រាស់ ភាគីទាំងពីរ នឹងបន្តធ្វើការ​ដោះស្រាយ ដោយមានការស្នើឲ្យប្រទេសបារាំងមកជួយ។
លោកបញ្ជាក់ថា «គណៈកម្មាការចម្រុះព្រំដែន នៃប្រទេសទាំងពីរ បញ្ចប់ការបោះបង្គោលបំពេញ បន្ថែមនៃកំណាត់​​​ខ្សែព្រំដែន ដែលឯកភាពគ្នា ឲ្យចប់មុនបំណាច់ឆ្នាំ២០១៧។ នេះ ជាអ្វី ដែល
យើង ប៉ងប្រាថ្នា​របស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ។ ប៉ុន្តែ នៅចំណុចខ្លះ ដែលយើងនៅមិន ទាន់​ឯកភាពគ្នា យើងពឹងបារាំងទៅ បារាំងមិនទាន់មកផង»
ប៉ុន្តែ នៅក្នុងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកនានា ដែលដកស្រង់សម្តី លោកស្រី កុយ ពិសី នៅក្នុងសប្តាហ៍នេះ បានឲ្យដឹងថា ខេត្ត ដែលបានការបោះបង្គោលព្រំដែនបំពេញបន្ថែមរួច​រាល់ រួមមាន ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ដែលខេត្តនេះ មានព្រំប្រទល់ជាប់ខេត្តតៃនិញ និងប៊ិនភឿក នៃប្រទេសវៀតណាម។
ចំណែក ខេត្តដែលនៅមានភាពចម្រូងចម្រាស់នោះ រួមមានខេត្ត ស្វាយរៀង រតនគិរី មណ្ឌលគិរី កំពត តាកែវ និងខេត្តកណ្ដាល។
ជាញឹកញាប់ មេដឹកនាំវៀតណាម តែងតែជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យពន្លឿនការបោះបង្គោល​ព្រំដែនរវាង​ប្រទេសទាំងពីរ ឲ្យបានឆាប់​តា​ម​​​ដែ​​​លអាចធ្វើទៅបាន នៅពេលដែលខ្លួនមក ទស្សន​កិច្ចនៅកម្ពុជាម្តងៗ។
ពាក់ព័ន្ធរឿងព្រំដែននេះ មន្ត្រី​បក្សប្រឆាំងលោក អ៊ុំ សំអាន កំពុងជាប់ពន្ធនាគាររហូតមកដល់សព្វ​ថ្ងៃនេះ បន្ទាប់ពីរិះគន់រដ្ឋាភិបាលកម្ពុជាថាប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែន ជាមួយវៀតណាម។ ចំណែកលោកហុង សុខហួរត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅ​ពេល​ថ្មីៗនេះ បន្ទាប់ពីលោកបានជាប់ពន្ធនាគារព្រៃស អស់រយះពេល២ឆ្នាំមក៕

No comments:

Post a Comment