Pages - Menu

Friday, November 10, 2017

នាយករដ្ឋមន្ត្រីខ្មែរអះអាងថាលោកមិនខ្វល់ខ្វាយពីបរទេសមិន ទទួលស្គាល់ លទ្ធផលការបោះឆ្នោត ឆ្នាំ ២០១៨


lលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងសំណេះសំណាលជាមួយក្រុមយុវជនអាស៊ាន នៅព្រឹកថ្ងៃសុក្រទី១០វិច្ឆិកានេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថាលោកមិនខ្វាយខ្វល់ ចំពោះការទទួល ស្គាល់ ឬមិនទទួលស្គាល់ របស់បរទេសទៅលើ លទ្ធផលការបោះឆ្នោតនៅកម្ពុជានោះឡើយ សំខាន់គឺប្រជាពលរដ្ឋខ្មែរទទួលស្គាល់ ហើយលោកនៅតែប្តេជ្ញារៀបចំដំណើរការបោះឆ្នោត 
ជ្រើស រើសតំណាងរាស្រ្តនាឆ្នាំ២០១៨ ដោយអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា 
នៅឆ្នាំ ២០១៨ខាងមុខ។
លោកហ៊ុន សែនបញ្ជាក់ថាលោកមិនត្រូវការស្តាប់ ឬ​ការទទួលស្គាល់លទ្ធផលបោះឆ្នោតពី ប្រទេសណាមួយនោះឡើយ។

ការថ្លែងប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជាបែបនេះ បានធ្វើឡើងបន្ទាប់ពីសមាជិក ព្រឹទ្ធ សភាអាមេរិកថេត គ្រូស (Ted Cruz) និងសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនទៀតបាន លើក ឡើងថា ពួកគេនឹងជំរុញឲ្យរដ្ឋបាលសហរដ្ឋអាមេរិក មិនទទួលស្គាល់ការបោះឆ្នោត ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោយការបោះឆ្នោតនាឆ្នាំ២០១៨នោះឡើយ ប្រសិនបើមិនមានការ ដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ឬរំលាយគណបក្សសង្រ្គោះជាតិ ចោលនោះ។
ក្នុងកិច្ចសំណេះសំណាលដោយផ្ទាល់ជាមួយយុវជនអាស៊ាន-ជប៉ុន ៣៦២នាក់​ នាព្រឹកថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានថ្លែងអំពាវនាវដល់បរទេសទាំង ឡាយឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយគ្មាននរណាស្គាល់កម្ពុជាច្បាស់ ជាង
ខ្មែរ នោះទេ។ លោកបានហៅការចាប់ខ្លួនលោក កឹម សុខា ក៏ដូចជាការរំលាយគណបក្សសង្រ្គោះ
ជាតិ ថា ជាការអនុវត្តន៍តាមច្បាប់របស់កម្ពុជា ហើយកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្ត
ច្បាប់ ហើយកម្ពុជាក៏មិនដែលជ្រៀតជ្រែងការអនុវត្តច្បាប់របស់បរទេសឡើយ។
លោកនាយករដ្ឋមន្រ្តី បានប្តេជ្ញាបន្តការអនុវត្តន៍នូវរបបនយោបាយរបស់កម្ពុជា និងនៅតែធានា ដល់ការបោះឆ្នោតនាឆ្នាំ២០១៨ ដោយមិនខ្វល់ថា បរទេសណាទទួលស្គាល់ ឬ មិនទទួលស្គាល់ នោះឡើយ។
លោកបន្តថា«យើងនឹងរៀបចំការបោះឆ្នោតសម្រាប់ព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ។ យើងនឹងចាត់តាំងការបោះឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះ ទោះបីអ្នកណាជួយ ឬ មិនជួយវាមិនសំខាន់ សម្រាប់យើងទេ ទោះបីអ្នក ទទួលស្គាល់ ឬមិនទទួលស្គាល់ ច្បាប់យើងខ្ញុំតម្រូវឲ្យប្រជាជនកម្ពុជា ទទួលស្គាល់គឺចប់សព្វគ្រប់
ហើយ»
លោក ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា ស្ដង់ការនៃអនុវត្តន៍គោលនយោបាយ មិនមែនជា ស្ដង់ដារអន្ដរជាតិរួម ហើយត្រូវកំណត់ឲ្យអនុវត្តន៍តាមប្រទេសនេះ ឬប្រទេសនោះឡើយ។ លោកបញ្ជាក់កម្ពុជា អនុវត្តន៍តាមនយោបាយរបស់កម្ពុជាក៏ដូចជាប្រទេស ថៃ ឡាវ វៀតណាម ហ្វីលីពីន សិង្ហបុរី ដែលត្រូវអនុវត្តន៍តាមនយោបាយរបស់ពួកគេដែរ។
កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ខណៈដែលដំណើរការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីបានបិទបញ្ចប់ ហើយ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ។ ប្រជាពលរដ្ឋដែលចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី មានជាង ៥០ម៉ឺននាក់។
នៅថ្ងៃ ទី ១៦ វិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដើម្បីរំលាយគណបក្សរំលាយគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែមិនទាន់ដឹងពីលទ្ធផលយ៉ាងណា នោះ ទេ។ ចំណែកតំណាងរាស្ត្របក្សប្រឆាំងនៅក្នុងប្រទេសវិញ ក៏ចាប់ផ្តើមលាលែងពីតំណែងជា បណ្តើរៗផងដែរ ដូចជាថ្ងៃនេះ អ្នកស្រី លី ស្រីវីណា​តំណាងរាស្ត្រមណ្ឌលភ្នំពេញបានសុំលាលែង ពីតំណែងក្នុងបក្សនិងជាអ្នកតំណាងរាស្ត្រផងដែរ៕



No comments:

Post a Comment