អ្នកបើកបររថយន្ដឈ្មោះ ឆៃ គីមហេង
ត្រូវបានចាប់ខ្លួននៅវេលា ថ្ងៃទី១១ ខែវិច្ឆិកា។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា
អ្នកបើកបររថយន្ដឈ្មោះ ឆៃ គីមហេង
ត្រូវបានតាម រកឃើញ និងចាប់ខ្លួននៅវេលាម៉ោង០១៖៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកានេះតែម្ដង
បន្ទាប់ពីទទួលបាន បញ្ជាពីលោកព្រះរាជអាជ្ញាខេត្ត។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នេះ
បានកើតឡើងនៅវេលាម៉ោងប្រមាណ៧ព្រឹក
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បង្កឡើងដោយ
រថយន្តម៉ាកហ៊ឺយ៉ាន់ដាយ ខ្លួនឯងតែម្ដង ពាក់ស្លាកលេខ កំពង់ចាម3A-4553 បើកបរដោយឈ្មោះ ឆៃ
គីមហេង ទីលំនៅភូមិពោធិ៍ស្ទាង
ឃុំសណ្ដែក ស្រុក បាធាយ ខេត្តកំពង់ចាម។
បើតាមលោកឧត្តមសេនីយ៍ត្រី ឯម កុសល
មុនពេលកើតហេតុរថយន្ដខាងលើ
បានដឹកកម្មករ រោងចក្របើកពីទិសខាងលិចទៅកើត ចូលរោងចក្រជូហួយ លុះមកដល់ចំណុចកើតហេតុ
បានបត់ ឆ្វេងបម្រុងចូលរោងចក្រជូហួយ
ប៉ុន្ដែពេលបត់ចូលនោះអ្នកបើកបរបួងចង្កូតខ្លាំងពេក ក៏បណ្ដាល ឲ្យក្រឡាប់ខ្លួនឯងតែម្ដង។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកព្រលឹមនេះ បណ្ដាលឲ្យកម្មការិនីចំនួន៩២
នាក់រងរបួស ក្នុងនោះ កម្មការនី
នៅរោងចក្រខាលីនតុន ចំនួន៥២នាក់ ក្នុងនោះមានផ្ទៃពោះចំនួន៤នាក់ និង កម្មការនី
នៅរោងចក្រជូហួយ ចំនួន៤០នាក់
បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ចំនួន០៣នាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្ត០៥នាក់
និងនៅមន្ទីរពេទ្យស្រុកជើងព្រៃ
ចំនួន៨៣នាក់ ជា កម្មការិនី នៅឃុំសណ្តែក ឃុំត្រប់
និងឃុំទំនប់ ស្រុកបាធាយប៉ុន្ដែទោះជាយ៉ាងណា
ក្រោយកើត ហេតុភា្លមៗ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលដឹកនាំដោយលោក
ប្រាក់ សុគន្ធ
អធិការនគរបាលស្រុក បានបញ្ជូនជនរងគ្រោះទាំងអស់ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកជើងព្រៃ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ចំនួន៤នាក់
បានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕
\

No comments:
Post a Comment