Pages - Menu

Friday, November 3, 2017

តើលោកហ៊ុន សែននិងកូនៗអាចទប់ទល់នឹងគំនាបរបស់អាមេរិក បានដែឬទេ ខណះមានការគំរាមបន្ថែមពីសភាអាមេរិក?

លោក ស្ទីវ ឆាបុត តំណាងរាស្ត្រ (កណ្តាល) នៅតែអះអាងថា សហរដ្ឋអាមេរិកនឹងចាត់វិធាន
ការលោក់ហ៊ុន សែននិងរដ្ឋាភិបាលកម្ពុជា​។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងកូនៗរបស់លោក ដែលសុទ្ធតែបានបញ្ចប់ការសិក្សានៅ បរទេសនោះនឹងអាចទប់ទល់នឹងគំនាបរបស់សហរដ្ឋអាមេរិកនិងសហគមន៏អន្តរជាតិបានដែរ
ឬទេ? ខណះនេះមានតំណាងរាស្ត្រអាមេរិកម្នាក់ទៀតគឺលោកស្ទីវ ឆាបុត (Steve Chabot) ចេញ
មក គំរាម លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាថ្មីតាមរយះប្រព័ន្ធផ្សព្វផ្សាយ នៅសហរដ្ឋ អាមេរិក។
លោកស្ទីវ ឆាបុត ជាសមាជិក​សភា​អាមេរិកមួយរូបដែលមិនមែនជាមនុស្សថ្មីនៃយុទ្ធនាការប្រឆាំង លោកហ៊ុន សែននិងរដ្ឋាភិបាលកម្ពុជានោះទេ។ កន្លងមកលោកក៏ធ្លាប់ចេញមុខប្រឆាំងនឹងរដ្ឋាភិបាលលោកហ៊ុន សែនចំពោះសកម្មភាពវាយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅបរិវេនមន្ទីររដ្ឋសភានិងការដកតំណែងលោកកឹម សុខា ចេញពីអនុប្រធានទី១រដ្ឋសភាជាដើមកាលពីឆ្នាំ ២០១៦កន្លងមកដែរ។
ក៏ប៉ុន្តែហាក់បីដូចជាមិនសូវបានផលសម្រាប់ប្រឆាំងឡើយ កាលពីនៅក្នុងរដ្ឋការរបស់លោកបារ៉ាក់ អូបាម៉ា។
តែនៅពេលនេះ ក្នុងរដ្ឋការរបស់លោកដូណាល់ ត្រាំ លោកលោកស្ទីវ ឆាបុតកាលពីថ្ងៃ ទី១ វិច្ឆិកា បានផ្ដាំ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​កុំ​ឲ្យ​អស់​សង្ឃឹម ព្រោះ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក កំពុង​រិះរក​មធ្យោបាយ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​សម្រេច​ជ្រើសរើស​មេដឹកនាំ​តាម​ឆន្ទៈ​របស់​ខ្លួន។
សមាជិក​សភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈរដ្ឋ លោក ស្ទីវ ឆាបុត (Steve Chabot) រូបនេះ បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​បន្ត​ក្ដី​សង្ឃឹម​នេះ។
ថ្លែង​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា លោក ស្ទីវ ឆាបុត បាន​បញ្ជាក់​អំពី​ការ​បន្ត​គិតគូរ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​លោក ហ៊ុន សែន តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម ដូច​ជា​ការ​បង្កក​ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ (វីសា) ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​ប្រឆាំង ការ​បិទ​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​បិទ​អង្គការ​សង្គម​ស៊ីវិល​ជាដើម។
លោក ស្ទីវ ឆាបុត៖ «ខ្ញុំ​សូម​ផ្តាំ​ថា កុំ​ឲ្យ​បោះបង់​ក្ដី​សង្ឃឹម។ អ្នក​ទាំង​អស់​គ្នា​អាច​នឹង​មាន​អនាគត​ភ្លឺស្វាង​នៅ​ពេល​ខាង​មុខ។ ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ  និង​រស់​នៅ​តាម​របៀប​ចង់​បាន មិន​មែន​រដ្ឋាភិបាល​ជា​អ្នក​សម្រេច​អ្វីៗ​ទាំង​អស់​នោះ​ទេ។ ប្រជាពលរដ្ឋ​ត្រូវ​មាន​សេរីភាព។ សេរីភាព​នេះ​នឹង​មាន​នៅ​កម្ពុជា។ តែ​អភ័ព្វ​ដែល​នៅ​កម្ពុជា គ្មាន​សេរីភាព​ដូច​សព្វ​ថ្ងៃ​នេះ។ តែ​គង់​នឹង​មាន​នៅ​ថ្ងៃ​ណា​មួយ។ សូម​កុំ​អស់​សង្ឃឹម!»
សារ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ការ​តស៊ូ​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​កំពុង​ប៉ុនប៉ង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​កាត់​ទោស​លោក កឹម សុខា នេះ ត្រូវ​តំណាងរាស្ត្រ​អាមេរិក​មួយ​រូប​ទៀត ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ដែរ គឺ​សមាជិក​ព្រឹទ្ធ​សភា​លោក ថេត គ្រូស (Ted Cruz) ព្រមាន​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា កន្លង​ទៅ​នេះ​ទៀត​ថា បើ​សិន​ជា​រដ្ឋាភិបាលហ៊ុន សែន​មិន​ដោះ​លែង​លោក កឹម សុខា ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ វិច្ឆិកា នោះ​ទេ លោក​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ខាងតែបាន។ សារ​រម្លឹក​អំពី​ការ​ដាក់​ឱសានវាទ​នេះ លោក ថេត គ្រូស ថ្លែង​នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម Twitter ភ្លាមៗ​ក្រោយ​តុលាការ​កំពូល សម្រេច​បន្ត​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពីរសៀលនេះថ្ងៃ ទី ៣១ តុលា ឆ្នាំ ២០១៧។
​ព្រឹទ្ធ​សមាជិក​សហរដ្ឋ​អាមេរិក លោក ថេត គ្រូស ធ្លាប់​បាន​ដាក់​សារ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ដោយ​លោក​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូត​ដល់​ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ដោះលែង​លោក កឹម សុខា។
លោក ថេត គ្រូស ព្រមាន​បន្ថែម​ថា ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា ពេល​កន្លង​មក​ប្រព្រឹត្ត​ទៅ​បាន​ក៏ដោយ​សារ​ឈរ​លើ​ស្មារតី​នៃ​លទ្ធិប្រជាធិបេតយ្យ សេរី និង​ការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​បាន។ ប៉ុន្តែ ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា បិទ​ក្រុម​ឯករាជ្យ ដែល​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត បិទ​អង្គការ​សិទ្ធិមនុស្ស បិទ​ស្ថានីយ​វិទ្យុ​ជាច្រើន និង​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ដូច្នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​កំពុងតែ​បំផ្លាញ​ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ផង​ដែរ។
រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួម​មាន​សហគមន៍​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​សុទ្ធតែជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។ ថ្មីៗ​នេះ គណៈប្រតិភូ​សភា​អឺរ៉ុប ក៏​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់​វិធានការ​ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះ​ពន្ធលើសម្លៀកបំពាក់កាត់ដេរ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សហគមន៍​អន្តរជាតិ សុទ្ធតែ​បាន​សម្ដែង​បំណង​ដូចគ្នា​មួយ គឺ​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ តាម​រយៈ​ការបោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ត្រូវ​ផ្ដល់​ឱកាស​ចូលរួម​ឲ្យ​
បាន​ស្មើ​ភាព​គ្នា និង​មាន​តម្លាភាព​សម្រាប់​គ្រប់​ភាគី។
សារព័តមានជាតិខ្មែរមិនអាចទាក់ទងលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីប្រតិកម្មនឹងការព្រមានជាថ្មីរបស់លោកលោកស្ទីវ ឆាបុត តំណាងរាស្ត្រអាមេរិកបានទេ។ ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែតដែលជាមន្ត្រីយោធាជាន់ខ្ពស់កម្ពុជានិងជាកូនច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានលើកយកទ្រឹស្តីរបស់អតីតនាយករដ្ឋមន្ត្រីដ៏ល្បីល្បាញរបស់អង់គ្លេស លោក វីនស្តុន ឆឺចឆៀល ធ្លាប់មានប្រសាសន៏ថា៖ "អ្នកនឹងមិនអាចទៅដល់គោលដៅរបស់អ្នកទេ បើអ្នក រវល់ តែឈប់ដើម្បីរើសដុំថ្មគប់ឆ្កែទាំងអស់ដែលព្រូសដាក់អ្នកនៅតាមផ្លូវនោះ"។ ហេតុដូច្នេះអ្នកត្រូវផ្តោតអារម្មណ៏បន្តដំណើរទៅមុខ ឆ្ពោះទៅរកគោលដៅដែលអ្នកត្រូវទៅ។
ទ្រឹស្តីខាងលើនេះ លោកហ៊ុន ម៉ាណែតបានបកប្រែពីភាសាអង់គ្លេសមួយប្រយោគនេះ ថា former British Prime Minister, Sir Winston Churchill, once said: "You will never reach your destination if you stop and throw stones at every dog that barks."
Hence, you must stay focused and keep moving forwards towards your destination



No comments:

Post a Comment