Pages - Menu

Saturday, November 4, 2017

មេធាវីអន្តរជាតិមួយរូបលើកយកតុលាការ (ICC) មកគំរាមលោក ហ៊ុន សែន ខណះកូនប្រុសច្បងចាត់ទុកគំរាមបរទេសទាំងឡាយ ជាសម្លេងឆ្កែព្រូស

លោកមេធាវី រីឆាត រ៉ូជើរ (Richard Rogers)កំពុងព្យាយាមទាញករណីចាប់ខ្លួនលោក
កឹម សុខាភ្ជាប់នឹងបទឧក្រិដ្ឋព្រហ្មទណ្ឌអន្តរជាតិ។
 

ខណះកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺលោកឧត្តមសេនីយ៏ឯកហ៊ុន ម៉ាណែត
បានវាយតម្លៃជាទូទៅថាក្រុមមនុស្សឬក្រុមប្រទេសដែលកំពុងតាមយាយីឪពុករបស់លោកដែល
ជានាយករដ្ឋមន្ត្រីនៃកម្ពុជាជាង៣២ឆ្នាំនោះ គឺសុទ្ធតែក្រុមចចកដេញតាមព្រូសឥតឈប់ឈរចាប់ តាំងពីសមត្ថកិច្ចរដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិកាល ពីរាត្រីថ្ងៃ ទី ៣ កញ្ញាមក។
ចាប់តាំងពីពេលនោះមកគឺពិតជាមានប្រតិកម្មនិងព្រមានធ្ងន់ៗមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងរដ្ឋាភិបាលកម្ពុជាពីសំណាក់សហគមន៏អន្តរជាតិ ដូចជាបណ្តាប្រទេសចំនួន១៧៣ នៅ ក្នុងសហភាពអឺរ៉ុបទាំងមូល ព្រមទាំងសហរដ្ឋអាមេរិក និងអូស្ត្រាលីដែលមិនមែនស្ថិតនៅ ក្នុងទ្វីប​អឺរ៉ុបផងដែរ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនព្រមចុះញ៉មនឹងការគំរាមពីបរទេសទាំងអស់​នោះទេ។ ហើយនៅពេលថ្មីៗនេះ លោកហ៊ុន ម៉ាណែតជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននិងជាមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាបានបញ្ចេញទ្រឹស្តីដ៏មានឥទ្ធិពលរបស់អតីតនាយក
រដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស លោក វីនស្តុន ឆឺចឆៀល​(Winston Churchill) ដែលធ្លាប់មាន ប្រសាសន៏ថា៖ "អ្នក នឹងមិនអាចទៅដល់គោលដៅរបស់អ្នកទេ បើអ្នករវល់តែឈប់ ដើម្បី រើស ដុំថ្មគប់ឆ្កែទាំងអស់ដែល ព្រូសដាក់អ្នកនៅតាមផ្លូវនោះ"។ ហេតុដូច្នេះអ្នកត្រូវផ្តោតអារម្មណ៏ បន្ត
ដំណើរទៅមុខ ឆ្ពោះទៅរក គោលដៅដែលអ្នកត្រូវទៅ។ លោកហ៊ុន ម៉ាណែតដែលបាន បញ្ចប់ ការសិក្សានៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ទំនងជា ចង់ចាត់ ទុកបណ្តាប្រទេសចំនួន ១៧៣ នៅសហភាពអឺរ៉ុប ព្រមទាំងសហរដ្ឋអាមេរិក និងសមាជិក​ព្រឹទ្ធសភាអាមេរិក លោក ថេត គ្រូស (Ted Cruz) គឺជាសហ្វូងឆ្កែដែលកំពុងតាមព្រូសដាក់ឪពុក របស់ លោកដែលជា​នាយករដ្ឋ​មន្ត្រី នៃប្រទេសកម្ពុជាបច្ចុប្បន្ន ហើយកំពុងរងនូវការព្រមាននិង​សម្ពាធ យ៉ាងខ្លាំងពីសហគមន៏ អន្តរជាតិនាពេលនេះ។
ទោះបីជាយ៉ាងណាក្តី នៅពេលនេះមានអ្នក​ច្បាប់​អន្តរជាតិ ដែលជាមេធាវីប្រចាំការរបស់ គណ
បក្សសង្គ្រោះជាតិនៅក្រៅប្រទេស គឺលោក រីឆាត រ៉ូជើរ (
Richard Rogers) ចាត់​ទុក​អំពើ​នៃ​ការ​ធ្វើ ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​បក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​គឺ​ជា​ធាតុ​ផ្សំ​គ្រប់គ្រាន់​នៃ​បទល្មើស​ប្រឆាំង​មនុស្ស​ជាតិ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) មាន​ដែន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​បាន។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាឆ្លើយតប​ថា តុលាការ​អន្តរជាតិមួយ នេះ គ្មានយុត្តាធិការ(​សិទ្ធិ​អំណាច)​លើ​អធិបតេយ្យភាពរបស់​កម្ពុជា បាន​នោះ​ទេ។

មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ដែល​ទើប​តែ​ជួប​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាល​ពី​ខែ​មុន បានអះអាងជាសាធារណះ កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា  
ថា​ភស្តុតាង​នៃ​ការ​ប្រព្រឹត្តិ​រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពី​សំណាក់​មន្ត្រី​បក្ស​កាន់​អំណាច​មក​លើ​សំឡេង​ប្រឆាំង កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ និង​កើន​ឡើង​ច្រើន​ជាង​មុន សម្រាប់​ជា​មូលដ្ឋាន​ពិចារណា​របស់​តុលាការ​អន្តរជាតិ។
លោកបញ្ជាក់ថា៖ «បទឧក្រិដ្ឋ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បក្ស​ប្រឆាំង​ក្នុង​ពេល​ថ្មីៗ​នេះ គឺ​ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​ក្នុង​ចំណាត់​ថ្នាក់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ បើ​យើង​ពិនិត្យ​មើល​បទឧក្រិដ្ឋ​ដែល​ផ្សំ​បញ្ចូល​គ្នា​តាំង​ពី​ការ​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ប្រឆាំង ការ​ធ្វើ​ឃាត​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​ការ​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​សកម្មជន​បក្ស​ប្រឆាំង ដែល​ទាំង​អស់​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​ស្ថិត​ក្នុង​ប្រភេទ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ទាំង​នេះ​ឯង​ហើយ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC មាន​យុត្តាធិការ​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា»
លោក រីឆាត រ៉ូជើរ លើក​ឡើង​បន្ថែម​ថា រឿង​ក្ដី​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​ពិចារណា  
គឺ​រួម​មាន​ករណី​ដូច​អ្វី​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ដែល​ក្រុម​អ្នក​មាន​អំណាច​ជិះជាន់​សង្កត់​សង្កិន និង​ធ្វើ​បាប​អ្នក​ប្រឆាំង​ទោះ​ក្នុងតម្លៃ​ណា​ក៏ដោយ ដើម្បី​បន្ត​ក្រាញ​អំណាច។ លោក​អះអាង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ កំពុង​តែ​បង្កើន​សន្ទុះ​យ៉ាង​ខ្លាំង​រហូត​ដល់​រដ្ឋាភិបាល​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប៉ុនប៉ង​រម្លាយ​គណបក្ស​ប្រឆាំង​ចោល​ទាំង​ស្រុង ដែល​ស្ដែង​ឲ្យ​ឃើញ​អំពី​គោលបំណង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា តាម​បែប​ឯកបក្ស និង​ផ្តាច់ការ​ដ៏​សាហាវ​បំផុត។
រឿង​ដែល​សំខាន់​មួយ​ទៀត​ដែល​លោក រីឆាត រ៉ូជើរ មើល​ឃើញ​ថា តម្រូវ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ធ្វើ​អន្តរាគមន៍​ដែរ​នោះ គឺ​ដោយសារ​សហគមន៍​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​បន្ត​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​យក​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច។
លោក​បញ្ជាក់​ថា នៅ​ពេល​ប្រព័ន្ធយុត្តិធម៌​ជាតិ មិន​អាច​បំពេញមុខ​ងារ​ក្នុង​ការ​ថែរក្សា និង​ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្លួន​ឯង​បាន គឺ​ទាល់​តែ​អន្តរជាតិ​ជួយ។
លោកបន្តថា៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វ​ថ្ងៃ​នេះ កុំ​សង្ឃឹម​សូម្បី​តែ​ប៉ុន​សរសៃ​សក់ ថា​នឹង​មាន​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សំឡេង​ប្រឆាំង​ឲ្យ​សោះ ព្រោះ​អី​រដ្ឋាភិបាល​មាន​ឥទ្ធិពល​បញ្ជា​លើ​ប្រព័ន្ធ​តុលាការ។ តុលាការ​កម្ពុជា លែង​មាន​មុខងារ​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន។ តុលាការ​កម្ពុជា ជា​តុលាការ​បម្រើ​បក្ស​កាន់​អំណាច ហើយ​ចៅក្រម និង​ព្រះរាជអាជ្ញា​សុទ្ធតែ​ជា​តួអង្គ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋ​រួម​នេះ»
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​អ្នក​ដែល​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួមមាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ធាតុ​ផ្សំ​មួយ​ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ គឺ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដូចជា​ការ​ធ្វើ​បាប​បក្ស​ប្រឆាំង​នេះ​ជាដើម។
ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន​យល់​ឃើញ​ថាអ្វី​ដែល​ជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​លោកកឹម សុខាបេធានគណបក្សប្រឆាំង គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជាហើយកម្ពុជាមិនអាចធ្វើតាមបរទេសបានទេ៕

No comments:

Post a Comment