លោកហ៊ុន សែនបានបង្ហើបបែបនេះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅក្នុងថ្ងៃទី ០៤ ខែ វិច្ឆិកា នេះថា ការរំលាយគណបក្សសង្គ្រោះជាតិគឺជាសមត្ថិកិច្ចរបស់តុលាការ ហើយបន្ទាប់ពី គណបក្សប្រឆាំងធំមួយនេះរលាយអាចនឹងមានមន្រ្តីជាន់ខ្ពស់ជាង ១០០នាក់ត្រូវបានហាម ឃាត់ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ។
លោកលើកឡើងថា៖ «មិនមែនគ្រាន់តែរំលាយគណបក្សមួយចប់ត្រឹមប៉ុណ្ណឹងទេ ប្រហែល ជា មានមនុស្សជាង ១០០នាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ ដោយ ក្នុងនោះខ្ញុំគួរតែនិយាយប្រាប់ថា អ្វីដែលមេធាវីរបស់ក្រសួងមហាផ្ទៃធ្វើការ គឺទាម ទារឲ្យមាន ការកាត់សិទ្ធិនយោបាយចំពោះគណអចិន្ត្រៃយ៍ និង គណនាយកដូច្នេះ តំណាងរាស្រ្តស្ទើរតែ ទាំងអស់ដែលស្ថិតក្នុងសមាជិកគណៈនាយកនឹងត្រូវកាត់សិទ្ធិរយៈពេល ៥ឆ្នាំ។»
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន ក៏បានលើកឡើងដដែលថាចំពោះតំណាងរាស្រ្ត ណា ដែល មកចុះចូលជាមួយបក្សកាន់អំណាចមុនការរំលាយបក្សប្រឆាំង នោះនឹង ត្រូវបានរក្សា តំណែង ជាតំណាងរាស្រ្តដដែលក្នុងក្របខណ្ឌបក្សប្រជាជនដែលនឹងទៅ ឈរឈ្មោះកន្លែងកៅអីដែល អវត្តមានបក្សនយោបាយ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថាការសម្រេចរំលាយគណបក្សប្រឆាំងនៅថ្ងៃទី ១៦ ខែ វិច្ឆិកាខាងមុខគឺអំណាចរបស់តុលាការដែលលោកមិនមានសិទ្ធិជ្រៀតជ្រែតនោះទេ។
ភ្លាមៗនេះ លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិកំពុងរស់នៅនិរទេសខ្លួនក្រៅ ប្រទេស មិនទាន់ប្រតិកម្មនឹងសាររបស់លោកហ៊ុន សែនបែបនេះទេ។ ចំណែកលោកប៉ុល ហំម អនុព្រធានគណបក្សនិងជាតំណាងរាស្ត្រមណ្ឌលតាកែវ ក៏មិនអាចទាក់ទងឲ្យឆ្លើយតបនឹង ការ លើឡើងរបស់លោកហ៊ុន សែនបានដែរ។ ក៏ប៉ុន្តែតាមប្រភពក្រៅផ្លូវការពីគណបក្សសង្គ្រោះជាតិ
ឲ្យដឹងថាលោកប៉ុល ហំមនិងមន្ត្រីមួយចំនួនទៀតដែលភាគច្រើនមកពីកូតាគណបក្សសិទ្ធិមនុស្ស បានត្រៀមខ្លួនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារួលរាល់ហើយ ក្នុងនោះក៏មានលោកម៉ៅ មុន្នីវណ្ណផងដែរ៕

No comments:
Post a Comment