ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកនេះបានយាងជាអធិបតីនៃ ពិធី បុណ្យឯករាជ្យជាតិលើកទី៦៤ ដែលជាការរំឭកខួបទទួល បានឯករាជ្យពីអាណានិគមនិយមបារាំង នៅវិមានឯករាជ្យដូចឆ្នាំមុនៗ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជានិងមន្ត្រីរាជការនៅតាមបណ្តា
ក្រសួង ស្ថាប័ននានា រួមទាំងសិស្សានុសិស្ស និង ប្រជាពលរដ្ឋរាប់រយនាក់ផងដែរ។
នៅក្នុងពិធីព្រឹកនេះ មានការរៀបចំឈរមានរបៀបរៀបរយទៅតាមផ្នែកតាមស្ថាប័ននីមួយៗ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈំ ប្រធាន ព្រឹទ្ធភា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានឈរនៅក្បែរគ្នា ហើយជាអ្នកទទួលការយ៉ាងមកដល់របស់ព្រះមហាក្សត្រមុនគេ។ ចំណែកលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងឲ្យកងយោធពលខេមរះភូមិន្ទទាំង មូលបានដង្ហែតាមព្រះមហាក្សត្រ ខណះទ្រង់យាងសួរសុខទុក្ខអ្នកមកចូលរួមពិធីនាព្រឹកនេះ។
ចំណែកមន្ត្រីកងទ័ព មន្ត្រីក្រសួងស្ថាប័នផ្សេងៗទៀត ឈរនៅតាមផ្នែករៀងៗខ្លួន ជុំវិញវិមាន ឯករាជ្យ។ នៅក្នុងពិធីនេះ ក៏មានវត្តមានមន្ត្រីស្ថានទូតនានាចូលរួមដោយឈរនៅក្នុងពិធីនេះដែរ។ ចំណែកព្រះមហាក្សត្រព្រះអង្គយ៉ាងសំណេះសំណាលជាមួយមន្ត្រីដែលឈរជុំវិញវិមានឯករាជ្យ បន្ទាប់មកទើបដល់កម្មវិធីគោរពទង់ជាតិ ដាក់កម្រងផ្កា និង អុជទៀនជ័យ ដើម្បីចាប់ផ្តើមពិធី ដោយមានសម្តេចសង្ឃផុតលេខទាំងគណះ គឺសម្តេចសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃរាជ
ប៊ូ គ្រីផងដែរ៕


No comments:
Post a Comment