Pages - Menu

Thursday, November 9, 2017

លោកថេត គ្រូសបន្តគំរាមថាអាមេរិកនឹងមិនទទួលស្គាល់ រដ្ឋាភិបាលកម្ពុជា ខណះលោកហ៊ុន សែនមិនព្រមដោះលែង លោក កឹម សុខាថ្ងៃនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោកថេត គ្រូស សមាចិកព្រឹទ្ធសភាអាមេរិក ដែល
នៅតែបន្តព្រមានលោកហ៊ុន សែនពីការមិនព្រមដោះលែងលោកកឹម សុខា។
ខណះឱសានវាទមកដល់ នៅថ្ងៃនេះ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់​របស់​អាមេរិក បាន​ព្រមានថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងមិនទទួលស្គាល់​រដ្ឋាភិបាល​ដែល​កើតឡើង​ក្រោយ ការបោះឆ្នោតនៅឆ្នាំក្រោយទេ ប្រសិនបើគ្មានការដោះលែង លោក កឹម សុខា នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ ២០១៧។
សមាជិក​ព្រឹទ្ធ​សភា​អាមេរិក លោក Ted Cruz ដែល​ធ្លាប់​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​មុន​នោះ បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​កម្ពុជា​លោកកឹម សុខា និង​បាន​ទាម​ទារ​ឲ្យ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​នេះ។ ក៏ប៉ុន្តែមកដល់ថ្ងៃឱសានវាទនេះ លោកហ៊ុន សែននិងតុលាការរបស់លោកនៅតែ បន្តឃុំ លោកកឹម សុខាក្នុងពន្ធនាគារត្រពាំងថ្លុងដដែល។
សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​រូប​នេះ បាន​ទាមទារ​ឲ្យ​បាន​ការ​ដោះ​លែង​លោក កឹម សុខា តាម​រយៈ​លិខិត​មួយ​ ដែល​លោក​បាន​ផ្ញើ​ទៅ​កាន់​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា​កន្លង​មក​នេះ។
ជា​ការ​ឆ្លើយ​តប​ អគ្គរាជ​ទូត​កម្ពុជា​ប្រចាំរដ្ឋ​ធានី​វ៉ាស៊ីងតោន លោក ជុំ ប៊ុនរ៉ុង បាន​ប្រាប់​ទៅ​​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​រូប​នេះ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​ប៉ុន​ប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក្សា​សន្តិសុខ ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា។
ទោះជាយ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធម្សិលមិញ សមាជិកព្រឹទ្ធសភា អាមេរិក លោក Ted Cruz ហៅការបកស្រាយបែបនេះថា គ្មានខ្លឹមសារ និងមិនអាចទទួលយក បានទាល់តែសោះ។
លោកយល់ថា រដ្ឋាភិបាលកម្ពុជាកំពុងគេចវេសពីការទទួលខុសត្រូវ តាមបែបប្រជាធិបតេយ្យ និង ផ្ទុយពីកិច្ចខិតខំប្រឹងប្រែង​របស់សហរដ្ឋអាមេរិក ជប៉ុន និងសហគមន៍អឺរ៉ុប ដែលខ្នះខ្នែងជួយកម្ពុជា តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ មក។
ក្នុងសេចក្ដីថ្លែងការណ៍​ដដែល​នោះ លោក Ted Cruz បាន​ព្រមានជា​ថ្មីថា ប្រសិនបើលក្ខខណ្ឌមួយ ចំនួន មិនត្រូវបានបំពេញ ដោយរួមមាន ការដោះលែងលោក កឹម សុខា និងបញ្ឈប់ចេតនាចង់​រំលាយគណបក្សប្រឆាំងនៅមុនការបោះឆ្នោតទេនោះ លោកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​របស់​ខ្លួន នឹងមិនអាចទទួលស្គាល់រដ្ឋាភិបាល និងការបោះឆ្នោតនៅឆ្នាំ២០១៨ ថា មានភាពត្រឹម ត្រូវ​ និងស្របច្បាប់នោះទេ។
បើតាមសេចក្ដីថ្លែងការណ៍ លោក Ted Cruz មានប្រសាសន៍ថា៖ «នៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍នេះ) ជាថ្ងៃចុងក្រោយ ដែលពលរដ្ឋកម្ពុជា អាចចុះឈ្មោះ​សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨។ ប្រសិនបើលក្ខខណ្ឌជាក់លាក់មួយចំនួន មិនត្រូវបានបំពេញ រួមមាន ការដោះលែង​លោក កឹម សុខា ការអនុញ្ញាតឲ្យស្ថាននីយ៍វិទ្យុ អាចផ្សាយឡើងវិញ​ដោយសេរី និងអនុញ្ញាតឲ្យអង្គការ ធ្វើកា រផ្នែកប្រជាធិបតេយ្យ ដំណើរការ​ក្នុងប្រទេសកម្ពុជាទេនោះ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត នឹងមិនអាចទទួលស្គាល់​ភាពស្របច្បាប់​នៃការបោះឆ្នោតទាំងនេះនោះទេ»
ជាង​នេះ​ទៅ​ទៀត លោក Ted Cruz បាន​ព្រមាន​ថា រូប​លោក និងសមាជិក​ព្រឹទ្ធ​សភា​អាមេរិក​​ដទៃ​ទៀត មាន​លោក John McCain លោក Robert Phillips Corker Jr. នឹងជំរុញទៅ​រដ្ឋការប្រធានាធិបតី​ ដូណាស់ ត្រាំ ឲ្យពិចារណាទណ្ឌកម្មលើមន្ដ្រីកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស នេះ ដោយហាមពួកគេ មិនឲ្យទៅជាន់ដីសហរដ្ឋអាមេរិកបន្ដទៀត។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ» និង​ថា បាន​ឃុបឃិត​ជាមួយ​អាមេរិក ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់បច្ចុប្បន្ន។
បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា និងការព្រមានរំលាយគណបក្សប្រឆាំង មុនការបោះ ឆ្នោតនោះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទទួលរងការថ្កោលទោសជាបន្ដបន្ទាប់​ពីសហគមន៍ អន្ដរជាតិ ដោយពួកគេយល់ថា កម្ពុជាកំពុងឆ្ពោះទៅរកការដឹកនាំបែបផ្ដាច់ការ និងកាន់តែឃ្លាត ឆ្ងាយពីគន្លងប្រជាធិបតេយ្យ។
ក៏ប៉ុន្តែលោកហ៊ុន សែននិងរដ្ឋាភិបាលរបស់លោកតែងតែបានបដិសេធការថ្កលោទោសទាំងនេះ​ហើយមិនព្រមបន្ទន់ឥរិយាបទតាមការព្រមានពីបរទេសទាំងនោះទេ៕

No comments:

Post a Comment