រដ្ឋសភានៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍នៃ រដ្ឋសភា ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា។
ប៉ុន្ដែនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភានេះ
មិនមានវត្តមានក្រុមតំណាងរាស្ដ្រ គណបក្សប្រឆាំងចូលរួមនោះទេ។
កាលពីសប្តាហ៏មុន លោកប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិនិងជាតំណាង រាស្ត្រ មណ្ឌលខេត្តតាកែវ
បានទៅចូលរួមកិច្ចប្រជុំដូចគ្នានេះដែរ តែពេលនោះត្រូវបានក្រុមមន្ត្រី របស់ លោក សម
រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិបានចោទជាចំហថា “ជាក្រុមជនក្បត់បក្ស ហើយធ្វើបក្សប្រហារ” ។
កិច្ចប្រជុំនេះនឹងពិភាក្សលើរបៀបវារៈសំខាន់មួយចំនួនៗ
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា និងប្រទេសដទៃផ្សេងៗមួយចំនួនផងដែរ៕

No comments:
Post a Comment