មន្ត្រីហែហមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតាមស៊ីឡាក លោកនាយករដ្ឋមន្ត្រី
បើបក្សប្រឆាំងនឹងត្រូវរំលាយចោល មែននោះ។
ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃ១៤ វិច្ឆិកា ឆ្នាំ ២០១៧ខាងមុខ។
ក្នុងសេចក្តីប្រកាសព័ត៌មានចំនួន២ ចុះថ្ងៃទី៨វិច្ឆិកានេះ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាង ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ វិច្ឆិកា ខាងមុខ នៅវៀតណាម ហើយក្នុងឱកាសនោះ លោកក៏នឹងចូលជួបសំដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាមលោក ត្រាន ដាយក្វាង ផងដែរ។
ដោយឡែក ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ វិច្ឆិកា លោក ហ៊ុន សែម ក៏នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីនផងដែរ។
ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន សែន ក៏មានគម្រោងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាលខុម ថើនបុល នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រា មូឌី នាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ តូញ៉ូ ហ្គុយតេរេស ជាមួយនឹងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតផងដែរ។
បើតាមសេចក្តីប្រកាសដដែល លោក ហ៊ុន សែន ក៏នឹងទៅទស្សនកិច្ចជាលក្ខណៈឯកជនផងដែរ នៅទីក្រុងក្លាក ខេត្តប៉ាំប៉ាងហ្គាល ប្រទេសហ្វីលីពីន នៅថ្ងៃទី១១ វិច្ឆិកា តាមការអញ្ជើញរបស់លោកស្រី គ្លោរីយ៉ា ម៉ាកាប៉ាហ្គាល អារ៉ូយូ អតីតប្រធានាធិបតីភីលីពីនផងដែរ៕

No comments:
Post a Comment