លោកម៉ៅ មុន្នីវណ្ណ លោកប៉ុល ហំម និងលោក អូ ច័ន្ទរ័ត្ន ជាតំណាងរាស្ត្រដែលលោក
សម រង្ស៊ីថាក្បត់បក្សប្រឆាំង ហើយកំពុងបំរើនយោបាយហ៊ុន សែន។
ក្រុមក្បត់ គណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅក្នុងប្រទេសដូចជាលោកប៉ុល ហំម លោក
ម៉ៅ មុន្នីវណ្ណនិងលោក អូ ចន្ទរ័ត្នជាដើម មិនហ៊ានចេញមុខ ដាក់បញ្ជីតំណាងរាស្ត្ររបស់ខ្លួនឲ្យឈរឈ្មោះសម្រាប់ការបន្ថែមសមាជិកគណៈកម្មការជំនាញរដ្ឋសភាទាំង ១០ទេ កាលពីម្សិល មិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានលោកសុន ឆ័យជាតំណាងរាស្ត្រមួយរូប ដែលកំពុងមានវត្តមាន ក្នុងប្រទេសដែរនោះបានលើកហេតុផលថា “បក្សប្រឆាំងពុំមានសំឡេងគ្រប់គ្រាន់ដើម្បីបោះឆ្នោតការពារបេក្ខជនដែលខ្លួនដាក់ឲ្យសម័យប្រជុំរដ្ឋសភាជ្រើសតាំងនៅពេលខាងមុខ”។
តែបើតាមមន្ត្រីម្នាក់នៅភក្តីភាពជាមួយលោកសម រង្ស៊ីនិងក្រុមមន្ត្រីជំនិតរបស់លោក បានអះអាង ប្រាប់កាសែតជាតិខ្មែរនៅមុននេះបន្តិចថា ក្រុមក្បត់គណបក្សសង្គ្រោះជាតិ ដូចជាលោកម៉ៅ មុន្នីវណ្ណ លោក ប៉ុល ហំម និងលោក អូ ច័ន្ទរ័ត្នជាដើមមិនហ៊ានដាក់បេក្ខភាពតំណាងរាស្ត្របក្ស ប្រឆាំងឲ្យឈរឈ្មោះជាមួយតំណាងរាស្ត្របក្សកាន់អំណាចទេ។
ករណីស្រដៀងគ្នានេះដែរ កាលពីពីខែតុលាការកន្លងមក លោកម៉ៅ មុន្នីវណ្ណតំណាងរាស្ត្របក្ស ប្រឆាំងមណ្ឌលកំពង់ចាម បានក្បត់ថ្នាក់ដឹកនាំរបស់ខ្លួន ហើយបានដាក់បញ្ជីឈ្មោះបេក្ខជន ឈ រឈ្មោះជាសហជិកព្រឹទ្ធសភារបស់គណបក្សសង្គ្រោះជាតិដោយឯកឯង មិនបានពិគ្រោះយោបល់ ពីថ្នាក់ដឹកនាំកំពុងស្ថិតនៅក្រៅប្រទេសឡើយ។ ករណីនេះ ត្រូវបានលោកសម រង្ស៊ីអតីត ប្រធាន គណបក្សសង្គ្រោះជាតិចាត់ទុកលោកម៉ៅ មុន្នីវណ្ណថាជាជនក្បត់បក្ស។
ចំណែកលោក សុន ឆ័យវិញ លើកឡើងថាការណ៏ដែលគណបក្សប្រឆាំងមិនបានដាក់បញ្ជីឈ្មោះ សមាជិកសភាឲ្យឈរឈ្មោះគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដោយសារតែគណៈកម្មាធិការនេះ បានអនុម័តបញ្ជីឈ្មោះរបស់តំណាងរាស្ត្រគណបក្សកាន់អំណាចឈរជាបេក្ខជនសម្រាប់ជ្រើសតាំងបន្ថែមក្នុងគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភារួចរាល់ហើយ។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា កន្លងមកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានស្នើដំឡើងចំនួនសមាជិកគណៈកម្មការជំនាញរបស់រដ្ឋសភាពី ៩ ទៅ ១១រូប ក្នុងចំណោមគណៈកម្មការជំនាញទាំងអស់ ១០ គណៈកម្មការនៃរដ្ឋសភា។
លោក សុន ឆ័យ អះអាងថា គោលបំណងរបស់គណបក្សកាន់អំណាចក្នុងការបន្ថែមចំនួនសមាជិកគណៈកម្មការជំនាញរដ្ឋសភាពី ៩ ទៅ ១១រូប ក្នុងគណៈកម្មការនីមួយៗនេះ គឺដើម្បីគ្រប់គ្រងគណៈកម្មការជំនាញរបស់រដ្ឋសភាទាំងអស់តែម្ដង ហើយអាចជ្រើសរើសប្រធានគណៈកម្មការថ្មីជំនួសឲ្យប្រធានគណៈកម្មការជំនាញរដ្ឋសភាមកពីខាងកូតាគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នគណបក្សនេះគ្រប់គ្រងគណៈកម្មការជំនាញសរុបចំនួន៥។
ក្រៅពីរបៀបវារៈនេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏បានអនុម័តប្រគល់សេចក្ដីព្រាងច្បាប់សំខាន់ចំនួនពីរ គឺសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ និងសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដល់គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ និងសិក្សា មុននឹងសម្រេចដាក់ឲ្យសម័យប្រជុំរដ្ឋសភាពេញអង្គអនុម័តជាច្បាប់នៅពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញដែរ គេសង្កេតឃើញមានតែលោកប៉ុល ហំមអនុប្រថានគណ បក្សសង្គ្រោះជាតិនិងជាតំណាងរាស្ត្រមណ្ឌលតាកែវបានទៅចូលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា តែលោកមិនបាននិយាយអ្វីជំទាស់នឹងទង្វើរបស់ក្រុមតំណាងរាស្ត្ររបស់ បក្សកាន់អំណាចនោះទេ។ ផ្ទុយទៅវិញលោកប៉ុល ហំមបែរជានិយាយថា “លោកជិតដល់ ពេល ចូលនិវត្តន៏ហើយ”៕

No comments:
Post a Comment