Pages - Menu

Tuesday, November 7, 2017

អាមេរិកសំរេចកាត់ផ្តាច់ជំនួយមនុស្សធម៌ដល់កម្ពុជាសម្រាប់ កម្មវិធី​បោសសម្អាតគ្រាប់មិនទាន់ ផ្ទុះ


លោកវីលៀម ហៃដធិ៍ ឯកអគ្គរដ្ឋទូតអាមេរិកព្រមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដោយកាត់ផ្តាច់ជំនួយសម្រាប់​បោស សម្អាតគ្រាប់បែក និងគ្រាប់មីនមិនទាន់ផ្ទុះ
នៅកម្ពុជា។



សហរដ្ឋអាមេរិកនៅពេលនេះបានសំរេចកាត់ផ្តាច់ជំនួយមនុស្សធម៌ដល់កម្ពុជាសម្រាប់​បោស សម្អាតគ្រាប់បែក និងគ្រាប់មីនមិនទាន់ផ្ទុះ ដែលបន្សល់ទុកដោយសង្គ្រាមនៅលើទឹកដីកម្ពុជា ចាប់ពីដើមខែមករា ឆ្នាំ២០១៨ខាងមុខនេះ បន្ទាប់ពីមានការវាយប្រហារមកលើប្រទេសមហា អំណាច មួយនេះមិនចេះឈប់ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។​
នៅថ្ងៃទី០៦ខែវិចិ្ឆកា អង្គការNPAរបស់អាមេរិក ដែលជាអង្គការដៃគូរជាមួយស៊ីម៉ាក់បានផ្តល់ ព័ត៌មានថា​ស្ថានទូតអាមេរិកបានសម្រេចកាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួនមកស៊ីម៉ាក់ចាប់ ពីដើមខែមករាឆ្នាំ ២០១៨តទៅ​ ដោយមិនបញ្ជាក់ហេតុផលអ្វីច្បាស់លាស់នៅឡើយទេ។
នេះបើតាមហ្វេសប៊ុករបស់លោក​ ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ។​​
លោក ហេង រតនា បន្តថា កិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់ អាមេរិកនេះបាននិងកំពុងទទួលលទ្ធផលនិងប្រសិទ្ធិភាពយ៉ាងល្អប្រសើរ។លោកថា លោកមាន ការសោកស្តាយណាស់ចំពោះការកាត់ផ្តាច់ជំនួយនេះ។
លោកបន្តថា ៖«​ ខ្ញុំមានការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចប់ជំនួយ យ៉ាង តល់ ក្រហល់នេះ​ ជាពិសេសទន្ទឹងពេលដែលកម្ពុជាកំពុងរុករកឃើញនិងទទួលផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដោយសារសំណល់អាវុធគីមីរបស់អាមេរិក​ ដែលរដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូ»
សូមរំលឹកថា​ កន្លងមកស៊ីម៉ាក់និងភាគីអាមេរិក​ (ក្រសួងការបរទេសអាមេរិក)​ បានឯកភាពគ្នាក្នុង ការគាំទ្រកំលាំងស៊ីម៉ាក់ឱយជួយបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះរបស់សហរដ្ឋអាមេរិកនៅ លើទឹកដីកម្ពុជា​ មាន​ដូចជាគ្រាប់បែកទំលាក់ពីលើយន្តហោះ​ គ្រាប់បែកចង្កោម​ និងគ្រាប់យុទ្ធទណ្ ឌ័មិនទាន់ផ្ទុះជាច្រើនទៀត​។
ក៏ប៉ុន្តែនៅរយះពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបើកការវាយប្រហារទៅលើ សហរដ្ឋអាមេរិកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះក៏ជាបញ្ហាមួយជំរុញឲ្យ សហរដ្ឋ អាមេរិកផ្តាច់ជំនួយដ៏មានសារះសំខាន់នេះពីកម្ពុជា៕


No comments:

Post a Comment