សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, December 1, 2017

គ.ជ.ប ប្រកាសថាគណបក្សប្រជាជនកម្ពុជានឹងទទួលបានអសនះ ឃុំ-សង្កាត់ របស់បក្សប្រឆាំង​ ច្រេីនជាងគេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត (គ.ជ.ប) ​​ ឲ្យដឹងថា ស្ថាប័ននេះ បាន​បែង​ចែអាសនៈ​ក្រុមប្រឹក្សា​-ឃុំសង្កាត់ របស់អតីតគណបក្សសង្គ្រោះជាតិ ជាង៥ពាន់អាសនៈ ឲ្យទៅបក្សចំនួន​ 
៧ ដោយថា​គណបក្ស ​ដែល​​​ទទួល​​​បានច្រើនជាងគេ គឺ​គណបក្សកាន់អំណាច ខណៈបក្ស៤ទៀត ប្រកាសមិនទទួលយក​​។
គណបក្ស​ ដែល​ទទួលបាន​អាសនៈទំាងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្ស ហ្វ៊ុន ស៊ិនប៉ិច គណ​បក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្ស​សាធារណ​រដ្ឋប្រជា​ធិប​​តេយ្យ​ និងគណបក្សជនជាតិ​ដើម​ប្រជាធិបតេយ្យកម្ពុជា​។ ដោយឡែក គណបក្ស ដែលប្រកាសមិន​ទទួល​យក អាសនៈរួមមាន​ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្ស​អំណាច​ខ្មែរ គណបក្សសំបុក​ឃ្មុំ​សង្គមប្រជា​ធិ​បតេយ្យ និងគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បានបញ្ជាក់ នៅថ្ងៃទី១ខែធ្នូនេះថា បើតាម​ 
លទ្ធ​ផល​ក្រៅផ្លូវការ គឺ គ.ជ.ប បានសម្រេច​​បែងចែកអាសនៈ​របស់អតីត​បក្សប្រឆំាង​ជាង៥ពាន់​អាសនៈ ឲ្យទៅ​គណ​បក្ស​ចំនួន៧នោះ ដោយថា ក្នុងនោះ​បក្សប្រជាជនកម្ពុជា ទទួល​បាន អាសនៈ ច្រើនជាងគេ​ ពោល​ប្រមាណជា​៩០ភាគរយ​ នៃ​អាសនៈ​បក្ស​​ប្រឆំាង ជាង​៥ពាន់អាសនៈ។
ទោះជាយ៉ាងណាលោក សូរីដា អះអាង​ថា លទ្ធផលផ្លូវ​ការ គ.ជ.ប អាចនឹងប្រកាសនៅថ្ងៃនេះ ឬយ៉ាង​យូរ​ នៅ​ថ្ងៃស្អែក។
កន្លងមក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ គណ​បក្ស​​ប្រ​​ជាជន កម្ពុជា ដែល​​ធ្លាប់គ្រប់គ្រងតំណែងមេឃុំនិងចៅសង្កាត់ ចំនួន ១ ៥៩២ កាលពីឆ្នាំ២០១២នោះ 
បា​ន​ថយ​​​ចុះនៅត្រឹម ១១៥៦ វិញ នៅ​ឆ្នាំ២០១៧នេះ។ ចំណែ​ក គណ​បក្សប្រឆាំង ដែលធ្លាប់គ្រប់ គ្រង តំណែងមេឃុំនិងចៅសង្កាត់ចំនួន៤០នៅឆ្នាំ២០១២ បានកើនឡើងដល់ ៤៨៩​ នៅឆ្នាំ២០១៧ នេះ។
ការបែងចែកអាសនៈរដ្ឋសភាទាំង៥៥ និង អសនៈឃុំ-សង្កាត់ជិត៥០០ របស់អតី​ត​បក្ស​សង្គ្រោះ ជាតិ ឲ្យ​ទៅបក្ស​ផ្សេងៗ ធ្វើឡើងបន្ទាប់ពី​តុលាការកំពូល បានសម្រេចរំលាយ​គណបក្ស​សង្គ្រោះ​​​​​ជា​​​តិ​កាលពីថ្ងៃទី១៦ ខែវិច្ឆកា តាមបណ្តឹងក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនេះដែរ គ.ជ.ប ឲ្យដឹងថាអសនះសភាចំនួន១១របស់បក្សប្រឆាំងដែល គណបក្ស២ទៀត មិនទទួលនោះ គឺត្រូវបានមកគណបក្សកាន់អំណាចផងដែរ។ ដូច្នេះគណបក្សកាន់អំណាចកេីន ឡេីង អសនះសភារហូតដល់៧៩ហេីយ នាពេលនេះ។
ទាក់ទងបញ្ហានេះ សហ​រដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ព្រមាន​ដាក់​ទណ្ឌកម្ម នានា​​​លើ​​ប្រទេស​កម្ពុជា ដោយ​ថា​ ប្រទេស​នេះ ​បាន​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ ក្រោយ​ពី​រំលាយ និង​បង្ក្រាប​​ទៅ​លើ​បក្ស​ប្រឆាំង ក៏ប៉ុន្តែលោនាយករដ្ឋមន្ត្រី ហ៊ុន សែននៅតែបន្តបង្ក្រាប គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលយ៉ាងចាស់ដៃដដែល ដោយនៅពេលនេះ លោកនៅ តែបន្តការប់ុនប៉ងបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទៀតផង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger