សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, December 27, 2018

លោកសម រង្សុីឆ្លើយតបនឹងបុរសខ្លាំងហ៊ុន សែនគំរាមចាប់ខ្លួន បើហ៊ានវិល ត្រឡប់ចូលស្រុកវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក សម រង្សុីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អះអាងថាការវិលត្រឡប់ របស់លោកមក ដឹកនាំគណបក្សសង្គ្រោះជាតិវិញធ្វើ ឲ្យយុទ្ធសាស្ត្ររបស់លោកហ៊ុន សែនបរាជ័យ ក្នុងការប៉ុនប៉ង បំផ្លាញគណបក្ស សង្គ្រោះជាតិពីខាងក្នុងប្រទេស។
លោកសម រង្សុីសរសេរលើហ្វេសប៊ុករបស់លោថា ដោយសារតែលោក កឹម សុខា ស្ថិតនៅក្នុង កណ្តាប់ដៃគាត់ លោក ហ៊ុន សែន មានបំណងយកលោក កឹម សុខា នេះ ទៅប្រើប្រាស់ជាចំណាប់ ខ្មាំង ឬជាឈ្លើយសឹក។ មានមធ្យោបាយគំរាមកំហែងគ្រប់បែបយ៉ាង និងមានមធ្យោបាយដាក់ សម្ពាធផ្លូវចិត្ត ផ្លូវកាយ និងផ្លូវសម្ភារៈ ច្រើនយ៉ាងណាស់ មកលើលោក កឹម សុខា និងមកលើអ្នក នៅជុំវិញលោក កឹម សុខា (គឺក្រុមគ្រួសារ និងជំនួយការដែល មិនអាចចេញរួចពីប្រទេសកម្ពុជា) ដើម្បីជម្រុញប្រធានគណបក្សសង្គ្រោះជាតិ ឲ្យសម្លាប់ពីក្នុងមកវិញ គណបក្សប្រឆាំងតែមួយគត់ នេះ ដែលលោក ហ៊ុន សែន ភ័យខ្លាចមែនទែន។ ដើម្បីសម្រេច បានបំណងនេះ លោក ហ៊ុន សែន គ្រាន់តែបង្ខំ ឬក៏បង្វិលលោក កឹម សុខា តាមរបៀបច្រើនយ៉ាងដែលគេប្រើចំពោះ ចំណាប់ខ្មាំង ឬឈ្លើយសឹក ដើម្បីឲ្យលោក កឹម សុខា បែកចេញពីលោក សម រង្ស៊ី ឬក៏ឲ្យលោក កឹម សុខា ឈប់ទាមទារឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដោយលោក កឹម សុខា នេះ យល់ ព្រមទៅដឹកនាំគណបក្សផ្សេងមួយទៀត ដែល មានស្រាប់ ឬក៏នឹងបង្កើតថ្មី។ ពេលនោះលោក ហ៊ុន សែន ងាយស្រួលទៅបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ដោយប្រាប់គេថា មិនចាំបាច់ទាម ទារឲ្យគណបក្សសង្គ្រោះជាតិដំណើរការ ឡើងវិញទេ ពីព្រោះគណបក្សនេះវាស្លាប់ដោយខ្លួនវា
ទៅ ហើយ។ ដូច្នេះ ការវិលត្រឡប់របស់លោក សម រង្ស៊ី មកដឹកនាំគណបក្សសង្គ្រោះជាតិវិញ ក្នុងឋានៈជា ប្រធានស្តីទី រហូតដល់លោក កឹម សុខា ទទួលបានសេរីភាពពេញលេញឡើងវិញ និងរហូតដល់លោក កឹម សុខា អាចបញ្ចេញយោបល់ជាសាធារណៈដោយខ្លួនឯង ការវិលត្រឡប់ មកវិញរបស់លោក សម រង្ស៊ី នេះ ធ្វើឲ្យយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន បរាជ័យទាំងស្រុង ក្នុងការប៉ុនប៉ងបំផ្លាញគណបក្សសង្គ្រោះជាតិ ពីខាងក្នុង។ ក្រោយពីលោក សម រង្សុី ត្រឡប់មក ដឹកនាំគណបក្សសង្គ្រោះជាតិវិញ លោក ហ៊ុន សែន មិនអាចពង្រឹងអំណាចផ្តាច់ ការរបស់គាត់ បានទេ ហើយក៏មិនអាចជៀសវាងបានទេ នូវសម្ពាធអន្តរជាតិ ដែលកំពុងតែជំរុញ ឲ្យគណបក្ស សង្គ្រោះជាតិដំណើរការឡើងវិញ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញ នៅ ប្រទេសកម្ពុជា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger