អគ្គលេខាធិការគណបក្សភ្លើងទៀន លោក យូ ស៊ាងហេង បានឲ្យដឹងថា អាជ្ញាធរមិនហាមរារាំង ឬធ្វើទុក្ខបុកម្នេញ ក្នុងកម្មវិធីសាសនាទេ ដោយសារសាលារាជធានីភ្នំពេញ បានយល់ព្រមឲ្យគណបក្សភ្លើងទៀន ប្រារព្ធពិធីតាមបែបសាសនា។ តែអាជ្ញាធរបានរៀបចំសណ្ដាប់ធ្នាប់នៅខាងក្រៅពិធី។
លោក យូ ស៊ាងហេង បន្តថា ក្នុងកម្មវិធីបុណ្យនៅព្រឹកមិញ គឺ ជាកម្មវិធីបែបសាសនាសុទ្ធសាធ ឯសាច់ញាតិជនរងគ្រោះ ដែលស្លាប់ក្នុងព្រឹត្តិការណ៍នោះ មានតែម្ដាយរបស់ជនរងគ្រោះ ឈ្មោះ ដួង តារាវុធ គឺអ្នកស្រី លី នារី ម្នាក់គត់ បានថ្លែងសារទទូចសុំរកយុត្តិធម៌ សម្រាប់កូនប្រុស ដែលជា អង្គរក្សផ្ទាល់របស់លោក សម រង្សុី។
ប្រភពច្បាស់ការអះអាងថា លោក សម រង្សុី រួចផុតពីគ្រោះថ្នាក់ នៅក្នុងការគប់គ្រាប់បែកដៃនោះគឺ ដោយសារលោកមាន «គុជឃ្មុំ» រក្សាទុកក្នុងខ្លួនរបស់ លោក៕
0 comments:
Post a Comment