សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់សមត្ថកិច្ចតាមចាប់ខ្លួន លោក សម រង្ស៊ី ប្រធាន
ស្ដីទីគណបក្សសង្គ្រោះជាតិ មកដាក់ពន្ធនាគារនៅកម្ពុជា ករណីបទចោទប្រមាថព្រះមហាក្សត្រ
ជាលើកទី២។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកងកម្លាំងសាធារណៈ ស្រាវជ្រាវចាប់ និងនាំខ្លួន លោក សម រង្ស៊ី មកប្រគល់ឲ្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ និងបញ្ជាដល់ពន្ធនាគារ ឬមណ្ឌលឃុំខ្លួន នៃអគ្គនាយកដ្ឋានពន្ធនាគារគ្រប់ទទួល និង
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកងកម្លាំងសាធារណៈ ស្រាវជ្រាវចាប់ និងនាំខ្លួន លោក សម រង្ស៊ី មកប្រគល់ឲ្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ និងបញ្ជាដល់ពន្ធនាគារ ឬមណ្ឌលឃុំខ្លួន នៃអគ្គនាយកដ្ឋានពន្ធនាគារគ្រប់ទទួល និង
ឃុំខ្លួន លោក សម
រង្ស៊ី ក្នុងបទចោទប្រមាថព្រះមហាក្សត្រ ជាលើកទី២។
ចៅក្រម ចោទថា លោក សម រង្ស៊ី ប្រមាថចំពោះអង្គព្រះមហាក្សត្រ
ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត
កាលពីថ្ងៃទី១២ ខែកញ្ញា តាមបញ្ញត្តិមាត្រា ៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។នេះជាបទចោទប្រមាថព្រះមហាក្សត្រលើកទី២ ដែលរដ្ឋាភិបាលកម្ពុជាចោទថា លោក សម រង្ស៊ី ប្រើពាក្យអសុរ ប្រមាថព្រះមហាក្សត្រ។ រដ្ឋាភិបាល ធ្លាប់បានចោទប្រកាន់លោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រម្ដងហើយ កាលពីខែមិថុនា ឆ្នាំ២០១៨ គឺមុនពេលព្រឹត្តិការណ៍បោះឆ្នោត ឆ្នាំ ២០១៨ ។ កាលនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រើអំណាចអធិបញ្ជាឲ្យតំណាងអយ្យការចោទលោក សម រង្ស៊ី ដោយសារ លោក សម រង្ស៊ី រិះគន់ថារដ្ឋាភិបាលកម្ពុជាធ្វើព្រះរាជសារក្លែងក្លាយ ឬបង្ខំព្រះមហាក្សត្រ ចេញព្រះរាជសារអំពាវនាវដល់ពលរដ្ឋឱ្យទៅបោះឆ្នោតទាំងគ្មានគណបក្សប្រឆាំង។
បើជាទោះក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួន ចៅក្រមស៊ើបសួរលោក កូយ សៅ មិនបញ្ជាក់ពីការសម្រេចទោសលើលោក សម រង្ស៊ី តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព ប្រាប់ប្រព័ន្ធឃោសនាក្នុងស្រុកថា លោក សម រង្ស៊ី នឹងត្រូវទទួលទោសជាប់ពន្ធនាគារគុណនឹង ២ដង ព្រោះមិនរាងចាល។
បើទោះតុលាការបានចេញដីកាបញ្ជាឲ្យចាប់លោក សម រង្ស៊ី ក៏ដោយ ក៏លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រ អះអាងថា ពួកគេនឹងវិលចូលកម្ពុជា នៅដើមខែវិច្ឆិកា។ គិតត្រឹមថ្ងៃទី១៨ កញ្ញា គឺសល់រយៈពេល ៥៣ ថ្ងៃទៀត ដល់ថ្ងៃកំណត់ ដែលលោក សម រង្ស៊ី សន្យាវិលចូលកម្ពុជាហើយ។ យើង រងចាំមើលទាំងអស់គ្នាថាតើ លោកសម រង្សុីនឹងវិលចូលមកកម្ពុជាវិញឬទេ?៕
0 comments:
Post a Comment