ដើមហេតុដែលនាំអោយឈ្មោះគ្នានោះ គឺបន្ទាប់ពីកូនចៅរបស់អ្នកនាង សៀវម៉ី បានច្រលំបង្ហោះ ខុសផលិតផលរបស់អ្នកលក់អនឡាញម្នាក់ផ្សេងទៀត ដោយសារតែផលិតផលមានរូបរាង និង ពណ៍ស្រដៀងគ្នា ហើយក៏ត្រូវបានម្ចាស់ផលិតផលដើម ចាប់ជាកំហុសហើយបង្កើតជារឿង ដោយវាយប្រហារគ្នាបង្កើតជាជម្លោះ។ ម្ចាស់ក្រុមហ៊ុន Siv Mey Online Shop បានអះអាងថា ការពិតរឿងរ៉ាវមួយនោះ វាគួរតែចប់តាំងពីលុបរូបចោលម្ល៉េះ ប៉ុន្តែមកពីម្ចាស់ផលិតផលនោះមិន ចង់ចប់ ទើបបង្ហោះជេរប្រទិចដៀមដាមៗ រហូតធ្វើអោយអ្នកនាងទទួលយកមិនបានហើយត្រូវតែតបត។ អ្នកនាង និយាយថា ក្រោយពេល គេខលមកប្រាប់ថាផុសខុស កូនចៅអ្នកនាងបានលុបចោលភ្លាម ហើយក៏បានទាក់ទងទៅ សុំទោសម្ដងជាពីរដងដែរ តែទាក់ទងម្ចាស់ផលិតផលនោះមិនចូល។ អ្វីដែលអ្នកនាង កាន់តែហួស ចិត្ត គឺភរិយាលោក ជុំ កុសល ដែលជាអ្នកនៅក្រៅសង្វៀនជម្លោះនោះ បែរជា Share ការបង្ហោះ របស់ម្ចាស់ផេកដែលវាយប្រហារអ្នកនាង អមដោយពាក្យថា "ថ្លៃថ្នូ ឬ ថោកទាប មើលតែសំណេរ មនុស្សទៅដឹងហើយ ខុសហើយអាងលុយ ហេហេហេហហហហ អីយ៉ា គិតថាសម័យនេះ លុយ ជួយអន្តរាគមន៍បានគ្រប់រឿងឬ សាហាវម៉ងនេះ!"។
ការបញ្ចេញយោបល់នេះ បានធ្វើអោយ អ្នកនាង
សៀវម៉ី ផ្ទុះកំហឹង និង Live យកមកបង្ហាញ ជាសាធារណៈ ខណៈដែលអ្នកអនឡាញរូបនេះ
ក៏ប្រកាសថា តើបានដឹងពីដើមចមនៃជម្លោះ ហើយនៅ មុននឹងបញ្ចេញយោបល់។ អ្នកនាង
កាន់តែប្រតិកម្ម ដែលភរិយាអ្នកអត្ថាធិប្បាយ ព័ត៍មានផ្នែកនយោបាយល្បីឈ្មោះរូបនេះ បានបង្ហោះសំណេរក្នុងន័យជាន់ពន្លិចម្ខាងៗ
ដែល អ្នកនាងប្រាប់ថា មិនខ្លាចក្នុងការតបត។ អ្នកនាងទទួលស្គាល់ថា ខ្លួនបានជេរតបនៅក្នុងជម្លោះ ជាមួយម្ចាស់ផលិតផល
ដែលមិនព្រមបញ្ចប់រឿង តែបើគ្មានការជេរប្រមាថលើរូបអ្នកនាងមុនទេ
ក៏ជម្លោះមិនរីករាលដាលនោះដែរ។ អ្នកនាងបន្តថា បើអ្នកនាង MaDa
HP ភរិយាលោក ជុំ កុសល ជាមនុស្សចេះដឹង គួរតែបញ្ចេញយោបល់
ក្នុងនាមជាអ្នកកណ្ដាល មិនមែនមកវាយប្រហារដូច ការបញ្ចេញយោបល់នេះទេ។ អ្នកនាង
ថាកូនចៅផុសខុស មិនគួរក្លាយទៅជារឿងនោះទេ ដោយ សារជាក់ស្ដែង ក៏មិនបានយកមក Live លក់ ឬ យកមកឃោសនា ថាជារបស់ខ្លួន សូម្បីមួយម៉ាត់។ ម្យ៉ាងគ្រាន់តែដឹងថាបានផុសខុសដោយអចេតនា
ក៏លុបចោលភ្លាម តែម្ចាស់ផលិតផលបែរជាព្រីន ស្គ្រីន មុនពេលមិនទាន់លុប
ហើយយកមកបង្ហោះបង្កជារឿង ខ្វះការយោគយល់។ អ្នកនាងថាអ្នកតែតែស្កស្ក
ក៏គួរតែស្វែងយល់ពីភាគីម្ខាងៗដែរ មិនមែនអាងថាខ្លួនមានហ្វេសប៊ុក ហើយចេះតែស្សែរិះគន់
បែបជាន់ពន្លិច ដោយសារតែហេតុផលមានមុខរប្រជែងគ្នាអ៊ីចឹងទេ។ យ៉ាងណាមិញ គេឃើញ ភរិយា
លោក ជុំ កុសល បង្ហោះប្រតិកម្មតបត ដោយបានទាំងអះអាង អ្នកនាងគឺជាផ្នែកមួយនៃផលិតផល ដែលមានសិទ្ធិបង្ហោះការពារផលប្រយោជន៍ក្រុម។
គេមិនទាន់ដឹងថា សង្គ្រាមមុខជំនួញ របស់ភាគីទាំងបីនេះ តើនឹងបញ្ចប់ ឬ
បន្តរីកធំយ៉ាងណាទេ៕

0 comments:
Post a Comment