សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, June 20, 2020

មានអ្នកចូលរួមតិចតួច ពិធីរំលឹកខួប៤៣ឆ្នាំ ទិវាចងចាំនៃដំណើរ របស់លោក ហ៊ុន សែនឆ្ពោះ ទៅប្រទេសយួន! លោក ទៀ បាញ់ សម្តែងការសោកស្តាយ ដែលមន្រ្តីមួយចំនួន មិនបានមក ចូលរួម!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



(ភ្នំពេញ)៖ ថ្លែងចេញពីភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាទីដែលក្រសួងការពារ ជាតិរៀបចំពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលលោក ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះ ថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ តំណាង លោក ហ៊ុន សែន បានសម្តែងការសោកស្តាយ ដោយមានអ្នកចូលរួមតិចតួច ពិធីរំលឹកខួប៤៣ឆ្នាំ ដែលមន្រ្តីមួយចំនួនដែលក្រសួងបានអញ្ជើញហើយ បែរជាមិនបានមកចូល រួមពិធីដ៏មានសារសំខាន់នេះ។



លោក ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមអធ្យាស្រ័យចំពោះអ្នកដែលមិនបានមក សោក ស្តាយខ្លាំងណាស់ ព្រោះព្រឹត្តិការណ៍នេះវាមានសារសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា ដូច្នេះខ្ញុំសូមរំលឹកនៅទីនេះដែរថា យើងនឹងធ្វើជារៀងរាល់ឆ្នាំ ហើយឱ្យតម្លៃកាន់តែខ្ពស់កាន់តែ ត្រដែតត្រដឹមឡើងជាបន្តបន្ទាប់ពេលណាដែលមាតុភូមិរបស់យើងមានការរីកចម្រើនកាន់តែធំទូ
លំទូលាយ ហើយភាពល្បីរន្ធឺដ៏ទូលំទូលាយរបស់យើង គឺយើងត្រូវតែនឹកដល់គុណប្បការៈ របស់ មគ្គុទេសក៍ដែលជាអ្នករំដោះ និងកសាងប្រទេសជាតិរបស់យើងរហូតមកដល់ពេលនេះ»

លោក ទៀ បាញ់បានចាត់ទុកថា «ការចូលរួមអបអរមួយថ្ងៃ មិនប៉ះពាល់ដល់ធុរកិច្ច មិនប៉ះពាល់ ដល់មុខតំណែងនាទី ហើយក៏មិនប៉ះពាល់ដល់កិច្ចការ ឬធ្វើឱ្យបាត់បង់នូវអ្វីដែលមានសារសំខាន់ នោះទេ ដោយឡែកអ្នកមិនទទួលបានការអញ្ជើញជារឿងផ្សេង»

លោក បាញ់ក៏បានបញ្ជាក់ថា នៅខួបលើកទី៤៥ឆ្នាំ នៅឆ្នាំ២០២២ ខាងមុខនេះ ក្រសួងនឹងអញ្ជើញ ឱ្យបានទូលំទូលាយ ទាំងសេដ្ឋី មន្រ្តី និងនរណាក៏ដោយ ដើម្បីបង្ហាញឱ្យឃើញអំពីគុណប្បការៈ របស់មេដឹកនាំរបស់កម្ពុជា។ លោកបានកោតសរសើរអ្នករៀបចំ ដែលបានអញ្ជើញគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ដែលមានទាំងអភិបាលខេត្តផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្ត ដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាក ឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅ កាន់ប្រទេសយួន ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាច ដ៏សែនឃោរឃៅ ប៉ុល ពត៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger