Pages - Menu

Thursday, February 16, 2023

អាមេរិកប្រកាសគាំទ្រហ្វីលីពីន សម្រាប់ជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងខណ:ចិនបាញ់ឡាហ៊្សែររំខានដល់ទាហានហ្វីលីពីន!



វិវាទនៅសមុទ្រចិនខាងត្បូងរវាងប្រទេសហ្វីលីពីន និងប្រទេសចិននៅតែមិនទាន់មានសភាពធូរស្រាល ហើយថ្មីៗនេះហ្វីលីពីន​បានចោទចិនថា បានប្រើប្រាស់ឡាហ៊្សែរព្យាយាម​បង្ក​ការរំខានដល់ការ​ផ្គត់ផ្គង់​ទាហាន​របស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។

ទាក់ទងនឹងបញ្ហាមួយនេះ សហរដ្ឋអាមេរិកបាន​ចេញមុខ​ប្រកាសគាំទ្រ​ហ្វីលីពីន​ពេញទំហឹង និងថែមទាំងចេញសេចក្ដីប្រកាសថា៖ “សហរដ្ឋអាមេរិកនឹងឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីន ដើម្បី​ប្រឆាំងនឹងការប្រើប្រាស់ឧបករណ៍ឡាហ្ស៊ែររបស់​កងកម្លាំងចិន មកលើកងកម្លាំងហ្វីលីពីន​កាលពីថ្ងៃទី ០៦ កុម្ភៈ​នៅសមុទ្រចិនខាងត្បូង”។ នេះ​បើតាម​សម្ដី​របស់​លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។

ដោយឡែក រដ្ឋមន្ត្រីការបរទេសចិន​វិញ​គ្រាន់តែបញ្ជាក់ថា កងកម្លាំង​របស់ខ្លួន​ គ្រាន់តែ​អនុវត្តតាមច្បាប់តែប៉ុណ្ណោះ៕




No comments:

Post a Comment