វិវាទនៅសមុទ្រចិនខាងត្បូងរវាងប្រទេសហ្វីលីពីន និងប្រទេសចិននៅតែមិនទាន់មានសភាពធូរស្រាល ហើយថ្មីៗនេះហ្វីលីពីនបានចោទចិនថា បានប្រើប្រាស់ឡាហ៊្សែរព្យាយាមបង្កការរំខានដល់ការផ្គត់ផ្គង់ទាហានរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។
ទាក់ទងនឹងបញ្ហាមួយនេះ សហរដ្ឋអាមេរិកបានចេញមុខប្រកាសគាំទ្រហ្វីលីពីនពេញទំហឹង និងថែមទាំងចេញសេចក្ដីប្រកាសថា៖ “សហរដ្ឋអាមេរិកនឹងឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីន ដើម្បីប្រឆាំងនឹងការប្រើប្រាស់ឧបករណ៍ឡាហ្ស៊ែររបស់កងកម្លាំងចិន មកលើកងកម្លាំងហ្វីលីពីនកាលពីថ្ងៃទី ០៦ កុម្ភៈនៅសមុទ្រចិនខាងត្បូង”។ នេះបើតាមសម្ដីរបស់លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។
ដោយឡែក រដ្ឋមន្ត្រីការបរទេសចិនវិញគ្រាន់តែបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន គ្រាន់តែអនុវត្តតាមច្បាប់តែប៉ុណ្ណោះ៕
0 comments:
Post a Comment