ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បបានគូសបញ្្ជាក់ឡើងវិញថាលោកនឹងមិនបោះបង់ចោលទឹកដីមួយផ្នែកណា នៃប្រទេសរបស់លោក ដើម្បី សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីនោះទេ ជាមួយការសង្កត់ធ្ងន់ថាអាវុធគឺជាភាសាតែមួយគត់ដែលអាចនិយាយស្ដាប់គ្នាបានជាមួយរុស្ស៉ី។ នេះបើយោងតាម ការចុះផ្សាយដោយសារព័ត៌មាBbCនៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងបទសម្ភាសន៍មួយរបស់ទូរទស្សន៍ BBC ស្តីពីខួបមួយឆ្នាំចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី លោក ហ្សេលេនស្គី បានព្រមានថា ការយល់ព្រមកាត់ទឹកដីរបស់ខ្លួន មានន័យស្មើនឹងឲ្យរុស្ស៉ីមានឱកាសបើកការឈ្លានពានសាជាថ្មី ខណៈដែលអាវុធរបស់លោកខាងលិចកំពុងជួយអ៊ុយក្រែន នឹងជួយសម្រេចបាននូវការនាំយកសន្តិភាពត្រឡប់មកវិញ។
លោក ហ្សេលេនស្គី បានបន្ថែមថា ការវាយលុកនៅនិទាឃរដូវរបស់រុស្ស៉ីដែលរំពឹងទុក ឥឡូវនេះបានចាប់ផ្តើមរួចហើយ។ ស្ស៉ី កំពុងបន្ថែមការវាយលុកចេញពីទិសដៅជាច្រើន។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ប្រាប់ BBC យ៉ាងដូច្នេះថា «ជាការពិតណាស់ អាវុធទំនើបៗនឹងបង្កើនល្បឿននាំសន្តិភាពមកវិញ។ អាវុធគឺជាភាសាតែមួយគត់ ដែលអាចនិយាយស្ដាប់គ្នា បានជាមួយរុស្ស៊ី»។
គួរបញ្ជាក់ថា ព្រមគ្នាជាមួយនិងការអំពាវនាវជាថ្មីម្តងទៀត ឲ្យលោកខាងលិចផ្តល់ជំនួយយោធាបន្ថែមទៀត លោក ហ្សេលេនស្គី បានបង្ហាញពីជំនឿចិត្តថាកងកម្លាំងរបស់អ៊ុយក្រែន អាចបន្តទប់ទល់នឹងការឈានទៅមុខរបស់កងទ័ពរុស្ស៊ី រហូតដល់ពួកគេអាចចាប់ផ្តើមការវាយបកវិញ៕
No comments:
Post a Comment