Pages - Menu

Friday, February 17, 2023

លោក សុន ឆ័យ ចូលបំភ្លឺនៅតុលាការកំពូលជុំវិញសំណុំរឿងបក្សកាន់អំណាច និងគ.ជ.ប នៅព្រឹកនេ!

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល​នៅថ្ងៃទី១៧ កុម្ភៈ ជុំវិញ​បណ្ដឹង​សាទុក្ខ​ដែល​តុលាការ​ថ្នាក់ក្រោម​បាន​កាត់​ក្ដី​ឱ្យ​លោក​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា(CCP) និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប)។តុលាការ​កំពូល នឹង​ប្រកាស​សាលក្រម​នៅថ្ងៃទី២៣ ខែ​កុម្ភៈ សប្តាហ៍​ក្រោយ។

មន្ត្រី​គណបក្ស​ភ្លើងទៀន​ជាច្រើន​នាក់​បាន​អម​ដំណើរ​លោក សុន ឆ័យ ដើម្បី​តតាំង​នឹង​តុលាការ​ជាន់ខ្ពស់​នេះ ទោះបី​លោក សុន ឆ័យ ធ្លាប់​អះអាង​ថា មិន​មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះទេ។

លោក សុន ឆ័យ នឹង​ត្រូវ​សង​ជំងឺចិត្ត​ទៅ​បក្ស​កាន់អំណាច​ប្រាក់​ជាង ១លានដុល្លារ ប្រសិន​តុលាការ​កំពូល​នៅ​តែ​សម្រេច​ក្ដី​ដូច​តុលាការ​ជាន់​ទាប​ដដែល​នោះ៕

No comments:

Post a Comment