Pages - Menu

Wednesday, February 8, 2023

មិនទាន់រកឃើញម្ចាស់របងថ្មហ៊ុមព័ទ្ធតាមបណ្តោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុនៅឡើយទេ ខណះកម្មករកំពុងពន្លឿនការសាងសង់!

រហូតមកដល់ពេលនេះ មិនទាន់រកឃើញម្ចាស់របងថ្មហ៊ុមព័ទ្ធតាមបណ្តោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុនៅឡើយទេ ខណះកម្មករកំពុងពន្លឿនការសាងសង់ឲ្យហើយតាមផែនការនៅមុនចូលឆ្នាំខ្មែរខាងមុខ។

ចំណែកមហាជនវិញ ក៏មិនចង់ដឹងរឿងដែលថាតើរបងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិរ​​បស់អ្នក​​ណា​​​​​នោះទៀតហើយ ដោយជំនួសមក​​វិញ​​ ថាតើ​​មា​ន​​​​មូល​​ហេតុអ្វីដែលនៅពីក្រោយនៃការបិទបាំងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិ ដែលទទួលបានវាស​​នា​​​​ល្អជាង​​គេ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៦លាននាក់ ដែលអាចសាងសង់របងដ៏ស្កឹមស្កៃស្ទើរ​​ចូល​​ទៅ​​​​ក្នុង​​​​សមុទ្រដោយគ្មានឧបសគ្គបែបនេះ។

ទាំងមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋ ពុំមានអ្នកណា​​ហ៊ា​​ន​​​​អះ​​អាង​​ពីម្ចាស់កម្មសិទ្ធិនៃរបងដែលកំពុងតែហ៊ុមព័ទ្ធស្របឆ្នេរខ្សាច់ ក្នុងតំបន់ទេសចរណ៍​​ដ៏ពេញ​​និយ​ម​​មួយនេះបាននៅឡើយទេ។

បច្ចុប្បន្ន របងដែលកំពុងតែសាងសង់នេះធ្វើជិតរួចរាល់តាមផែនការមួយរយភាគរយហើយ។ តា​​មរយៈ​​ប​​ទ​​​​​សម្ភាសន៏ដោយផ្ទាល់ជាមួយកម្មករសំណង់ ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាន​​ប្រា​ប់​​​​ថា របងដែលនៅសេសសល់នេះអាចនឹង​​ត្រូវបញ្ចប់​​​​រួចរាល់នៅមុនចូលឆ្នាំខ្មែរខាងមុខ​។

រីឯលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបដិ​​សេ​​ធកាលពីថ្ងៃទី២ ខែកុម្ភៈ ថាក្នុងនាមរដ្ឋបាលខេត្ត មិនអាចផ្តល់ការអត្ថាធិប្បាយជុំវិញកិច្ចការ​​ស​​ម្ងា​​ត់​​​ ថាតើអ្នកណាជាម្ចាស់កម្ម​សិទ្ធិនេះបានទេ ព្រោះនាំឱ្យប៉ះពាល់ទៅដល់សិទ្ធិឯកជនរបស់​​នី​តិ​​បុគ្គល។

បើតាមលោក ឡុង ឌីម៉ង់ អ្វីដែលលោកអាចឆ្លើយបំភ្លឺបាននៅពេលនេះ គឺម្ចាស់កម្មសិទ្ធិទទួល​​បាន​​ច្បាប់កាន់កាប់ត្រឹមត្រូវ ហើយការសាងសង់របងនេះក៏មិនប៉ះពាល់ដល់ចំណីឆ្នេរដែរ។

លោកបន្តថា៖ «ដីហ្នឹងដីមានបណ្ណកម្មសិទ្ធិរួចហើយ។ នៅក្នុងបណ្ណកម្មសិទ្ធិ ដូចជាក្រុមហ៊ុន។ ខ្ញុំបញ្ជាក់ជូនអត់កើត ព្រោះបណ្ណកម្មសិទ្ធិ គេអត់ឱ្យយើងបញ្ចេញឈ្មោះជាសាធារណៈទេ»។

លោក ឡុង ឌីម៉ង់ ត្រូវបានកាសែតក្នុងស្រុកស្រង់សម្ដីមកចុះផ្សាយថា ទីតាំងដីដែលកំពុងរង​​ការ​​រិះ​​​​គន់នេះ ជាអតីតទីស្នាក់ការវរៈនគរបាលការពារព្រំដែនទឹក។ ផ្ទៃដីជាង ៨ពាន់ម៉ែត្រការ៉េនេះ (៨ ៤​​០០) ដែលស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុនេះ ត្រូវបានរដ្ឋាភិបាល​​​ធ្វើអនុបយោ​​គ​​ពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជន​​របស់​​រដ្ឋ​​ កាន់កាប់ដោយក្រុមហ៊ុនឯកជនមួយនៅ​​អំ​​ឡុង​ឆ្នាំ២០០៧ ហើយនៅឆ្នាំ២០០៨ រដ្ឋបាន​​ចេ​​ញ​​​​​​បណ្ណកម្មសិទ្ធិស្របច្បាប់ឱ្យទៅនីតិ​​បុគ្គល​​ធ្វើ​​ជា​​ម្ចាស់​កម្មសិទ្ធិ រហូតដល់ពេលបច្ចុប្បន្ន​៕










No comments:

Post a Comment