Pages - Menu

Wednesday, May 17, 2023

កម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ នៅស៉ីហ្គេម លើកទី៣២ ដែលបិទបញ្ចប់នៅល្ងាចនេះ!


(ភ្នំពេញ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហោះលទ្ធផលមេដាយ ប្រៀបធៀបនៃព្រឹត្តិការណ៍ស៉ីហ្គេមឆ្នាំ១៩៩៩ ដែលពេលនោះកម្ពុជា គ្មានទទួលបានមេដាយសោះ ហើយស្ថិតក្នុងចំណាច់ថ្នាក់ទី១០ ក្រោមគេបង្អស់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញ កម្ពុជាទទួលមានមេដាយសរុបចំនួន ២៨២គ្រឿង ឈរលេខរៀងទី៣ ខាងមានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែលមានមេដាយមាសច្រើនជាងគេ។

លោក ហ៊ុន សែន បានចាត់ទុកការរីកចម្រើនេះ គឺជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើង ក្នុងការកសាងជាតិ។

លោក នាយករដ្ឋមន្ត្រី បានបង្ហោះសារដែលមានខ្លឹមសារបញ្ជាក់ថា «កាលពីស៉ីហ្គេមលើកទី២០ឆ្នាំ ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ជាមួយនឹង ០មេដាយ។ ស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានមេដាយសរុប ២៨២គ្រឿងដោយឈរលំដាប់ទី៤ ខាងទទួលបានមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន»៕



No comments:

Post a Comment