ភ្នំពេញ ៖ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមខ្លួន បក្ខពួកខ្លួន ក្រុមខ្លួន ត្រឹមតែប៉ុន្មានថ្ងៃសោះ លោកផ្កាយ២ ឈ្មោះ ហេង ឡាលីន បានក្តោបយកទាំងអស់ ចំពោះខណ្ឌទាំង១៤ និងប៉ុស្តិ៍រដ្ឋបាល ទាំង១០៥ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រកបរបបកត់កន្ទុយលេខនិងឆ្នោតយួន ហើយបានយកឥទ្ធិពលរបស់ខ្លួន ទៅបញ្ជាដល់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះទៅចាប់អ្នកកត់ឆ្នោតវៀតណាមផ្សេងៗទៀត ដែលមិនមែនជាគូកន (កូនកញ្ច្រែង) របស់ខ្លួន ។
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ៖ ក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងទៅនេះ គឺមានក្រុមមនុស្ស៦ទៅ៧នាក់ ជាអ្នកកាងឆ្នោតវៀតណាមយីហោ«V168» ជាមនុស្សរបស់លោកផ្កាយ២ ហេង ឡាលីន នៅអង្គភាពកងពលតូចង៧០ ជាអ្នកនៅពីក្រោយខ្នង បាននាំគ្នាប្រើវិធានច្បាប់ព្រៃ លួងលោមផង និងគម្រាមផង ។ បើពលរដ្ឋណាមិនព្រមកត់កន្ទុយលេខ និងឆ្នោតឲ្យខ្លួនទេនឡ លោក ហេង ឡាលីនក៏យកឈ្មោះ អង្គភាព កងពលតូច "ង៧០" មកគម្រាមពលរដ្ឋមិនព្រមកត់កន្ទុយលេខនិងឆ្នោតយួនឲ្យខ្លួន នៅទូទាំងរាជធានីភ្នំពេញ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកផ្កាយ២ ហេង ឡាលីបានបញ្ជាបក្ខពួករបស់ខ្លួនឲ្យលើកគ្នាមកទាំងហ្វូងទៅសម្លុតនិងបំបាក់ស្មារតីពលរដ្ឋនៅកន្លែងទីតាំងកត់ឆ្នោតវៀតណាម មិនមែនជាបក្ខពួកខ្លួន។
ដំបូងលោក ហេង ឡាលីនប្រើវិធានការលួងលោមបញ្ចុះបញ្ចូល អោយពលរដ្ឋកត់ឆ្នោតយួនឬកន្ទុយលេខយកមកអោយខាងខ្លួន ដោយខ្លួនធានាការពារ នៅពីក្រោយខ្នង។ តែបើអ្នកណា មិនព្រមកត់ឲ្យខ្លួន គឺក្រុមបងធំ ក្រោមការបង្គាប់បញ្ជាពីលោកផ្កាយ២ ហេង ឡាលីន ទៅគម្រាម ពលរដ្ឋអោយភ័យខ្លាច បាក់ស្មាតី និងអោយសូកលុយសមត្ថកិច្ចឲ្យមកបង្ក្រាបអ្នកមិនព្រមកត់ឆ្នោតយួនឲ្យខ្លួនភ្លាមៗ តែម្តង។
នៅពេលថ្មីៗនេះ ក្រោយពីក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ«V168» របស់ផ្កាយ២ ហេង ឡាលីន ចុះទៅគំរាមពលរដ្ឋឲ្យកត់ឆ្នោតយួនឲ្យពួកខ្លួន ប៉ុន្តែម្ចាស់ទីតាំងនោះបដិសេធមិនព្រមកត់ក៏ត្រូវនគរបាលបង្ក្រាបតែម្តង ជាការគម្រាម អោយឃើញពីឥទ្ធិពល អំណាចរបស់ឈ្មោះ ហេង ឡាលីន គឺមានសមត្ថភាព កត់ឆ្នោតវៀតណាមបាន ធានាចាប់បើមិនមែនជាដៃគូ កូនកញ្ច្រែងរបស់ ផ្កាយ២ ហេង ឡាលីន។
ពលរដ្ឋរងគ្រោះបញ្ជាក់ថា៖ ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានយីហោ «V168»នេះ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ហ្វី លីត និង ឈ្មោះ សេក សុភាស់ ហៅ "បារាំង" បានអួតខ្លួនថាជាជំនួយការលោកផ្កាយ២យោធាឈ្មោះ ហេង ឡាលីន នៅអង្គភាពកងពលតូចង៧០ ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន ។
ភ្លាមៗនេះ លោកផ្កាយ២យោធា ឈ្មោះ ហេង ឡាលីន នៅអង្គភាពកងពលតូច "ង៧០" ដែលជាអ្នកកាងនិងនៅពីក្រោយខ្នងបទល្មើសកត់ឆ្នោតយួនខុសច្បាប់នេះ ខាងអង្គភាព កាសែត "ជាតិខ្មែរ" មិនអាចទំនាក់ទំនងបានទេ ព្រោះទូរស័ព្ទជាច្រើនដង តែគ្មានអ្នកលើកទទួល៕
No comments:
Post a Comment