Pages - Menu

Tuesday, May 23, 2023

តុលាការ ខេត្តរតនគិរី ចេញដីកាឃុំខ្លួន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការី ២នាក់ នៅពន្ធនាគារខេត្ត!






(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី កាលពីម្សិលមិញនេះ បានសម្រេចឃុំខ្លួន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី២នាក់ទៀត ដោយចោទថាបំផុសរឿង «បដិវត្តន៍កសិករ» នៅខេត្តរតនគិរី។

លោក ថេង សាវឿន, លោក ថាន់ ហាច និងលោក ញ៉ិល ភាព ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន​រយៈពេល៦ខែ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ អ្នកទាំង៣ ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តរតនគិរីស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅក្រុងបានលុង ខេត្តរតនគិរី៕

No comments:

Post a Comment