(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសជាផ្លូវការពីការផ្ដល់ជំនួយយោធាថ្មីទំហំ ១.២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដើម្បីពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនក្នុងការវាយបករុស្សុី។
ជំនួយថ្មីនេះ រួមមានបញ្ចូលទាំងប្រព័ន្ធការពារដែនអាកាស គ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងយន្ដហោះដ្រូន សេវារូបភាពផ្កាយរណប រួមទាំងមូលនិធិសម្រាប់ការបណ្ដុះបណ្ដាល យោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងកញ្ចប់ជំនួយយោធាថ្មីខាងលើ អ៊ុយក្រែនក៏នឹងទទួលបានផងដែរនូវបច្ចេកវិទ្យាដែលនឹងអនុញ្ញាត ក៏ដូចជាសម្រួលដល់ការធ្វើសមាហរណកម្មរវាងប្រព័ន្ធការពារដែនអាកាស លោកខាងលិច មីស៊ីល និងប្រព័ន្ធរ៉ាដា ជាមួយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាមេរិកបានសង្កត់ធ្ងន់ថា «រុស្ស៉ីបានបាញ់ ស្រោចមីស៊ីលលើអ៊ុយក្រែន ដែលយោធារបស់ពួកគេកំពុងសម្របខ្លួនក្នុងការបាញ់ទម្លាក់មីស៊ីលទាំងនោះ...កញ្ចប់ជំនួយយោធាថ្មីនេះក៏នឹងមានបញ្ចូលដែរនូវមីស៊ីលបាញ់ទម្លាក់ យន្ដហោះដ្រូន»៕
No comments:
Post a Comment