Pages - Menu

Tuesday, May 9, 2023

លោក សៅ សុខាមិនហ៊ានបង្ក្រាបមន្ត្រីប៉េអឹមនិងជាមេឈ្មួញឈើប្រចាំខេត្តរតន:គិរីនិងបណ្តាខេត្តភាគឥសាន្ត!


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនហ៊ានបង្ក្រាបបង្ក្រាបបទល្មើស កាប់បំផ្លាញព្រៃឈឺរបស់មន្ត្រី កងរាជអាវុធហត្ថខេត្ត រតន:គិរី ឈ្មោះ ហូវ ជីវ៉ៃ ដែលមានខ្នង បង្អែងការពារពីក្រុមមន្ត្រីនៅក្នុងខេត្តសំបូរព្រៃឈើនេះ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មកដល់ថ្ងៃនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញនៅលើបណ្តាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា ធ្វើការផ្សព្វផ្សាយព័ត៌មានអំពីសារសំឡេងដែលជាបទបញ្ជាក្នុងការបង្ក្រាបបទល្មើសព្រៃឈើ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ចេញបទបញ្ជាបង្ក្រាបបទល្មើសព្រៃឈើ ជាបទល្មើសជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ។

អ្នកនាំពាក្យគណៈកម្មការជាតិ បានឲ្យដឹងថាកិច្ចប្រតិបត្តិការនេះ បានបង្ក្រាប និងរឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន ០៧គ្រឿង គោយន្តកន្ត្រៃចំនួន ១៣គ្រឿង ម៉ូតូចំនួន ០១គ្រឿង កៅឡាក់១៤គ្រាប់។ ជាមួយគ្នានេះដែរ បានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន ១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី។

សូមជម្រាបថា លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងប្រាប់ថា បទល្មើសព្រៃឈើនៅតែកើតមានឡើង ដោយសារតែមន្រ្តីជំនាញមូលដ្ឋានអសកម្ម ហើយខ្មោចស្រុក និងខ្មោចព្រៃត្រូវរ៉ូវគ្នា។ លោកនាយឧត្តមសេនីយ៍ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រហូតប្រើអាវុធបើសិនក្រុមជនល្មើសប្រឆាំង និងបាញ់តបតមកកងកម្លាំង។

ប៉ុន្តែ រហូតមកដល់ពេលនេះ លោក សៅ សុខាមិនហ៊ានបង្ក្រាប មេឈ្មួញឈើ ដ៏ល្បីឈ្មោះ ប្រចាំខេត្ត រតន:គិរី ឈ្មោះ ហូវ ជីវ៉ៃទេ ហើយបណ្តោយឲ្យមេឈ្មួញចាស់វស្សារូបនេះ បន្តដឹកនាំបក្ខពួករបស់ខ្លួនកាប់បំផ្លាញព្រៃឈើនៅស្រុកអណ្តូងមាស និងស្រុកមួយចំនួនទៀតនៅក្នុងខេត្តរតន: គិរី និងស្រុក " ឆែប" ក្នុងខេត្តព្រះវិហារ៕



No comments:

Post a Comment