Pages - Menu

Thursday, June 22, 2023

អាជ្ញាធរ លោក ហ៊ុន សែន មិនអាច រឹបអូសទ្រព្យស្បត្តិ របស់ពលរដ្ឋដែលបានឃាត់ទុកក្នុងប្រតិបត្តិការ ចុះបង្ក្រាបទីតាំងអាជីវកម្មបញ្ចាំ បានទេ ព្រោះផ្ទុយនឹងច្បាប់!


(ភ្នំពេញ)៖ លោក ឃ្លាំង ហួត និងលោក កើត​ ឆែ​ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការចាត់ចែងលើទ្រព្យ ដែលបានឃាត់ទុក ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំង អាជីវកម្មបញ្ចាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលប្រជុំ​សាលារាជធានីភ្នំពេញដោយមានការចូលរួមលោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) និងសហការី តំណាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ត្រីជំនាញ និងសមាសភាពពាក់ព័ន្ធផ្សេងទៀត។

ទោះជាយ៉ាងណា រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចរឹបអូសទ្រព្យសម្បត្តិជាញើសឈាមរបស់ប្រជាពលរដ្ឋបានទេ ពីព្រោះវាគ្មានច្បាប់ចែងឲ្យអាជ្ញាធររដ្ឋធ្វើបែបនេះឡើយ។

សូមឲ្យដឹងថា កិច្ចប្រជុំផ្ដោតទៅលើចំណុចសំខាន់ដូចតទៅ៖

១៖ ពិភាក្សាអំពីការប្រគល់ម៉ូតូ ដែលបានមានឯកសារត្រឹមត្រូវ ជូនទៅម្ចាស់អាជីវកម្មវិញ។

២៖ ពិភាក្សាទៅលើការចាត់ចែងម៉ូតូ ដែលមិនមានឯកសារពេញលេញ​ និងម៉ូតូដែលគ្មានឯកសារសោះ។

៣៖ ពិភាក្សាអំពីការចុះត្រួតពិនិត្យមើលលក្ខខណ្ឌ ទៅលើទីតាំងបើកអាជីវកម្មបញ្ចាំ ទូទាំងរាជធានីភ្នំពេញ។

បញ្ជាក់ថាអង្គប្រជុំនេះ ឯកភាពគ្នាដូចខាងលើ​ និងស្នើសុំការដឹកនាំដ៏ខ្ពង់ខ្ពស់អំពី​ លោកអគ្គបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងអភិបាលរាជធានីភ្នំពេញ។

ក៏ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញកំពុងធ្វើនេះ វាផ្ទុយនឹងច្បាប់និងរំលោភសិទ្ធរស់នៅរបស់ប្រជាពលរដ្ឋនិងជាការរឹបអូសទ្រព្យសម្បត្តិរបស់ពលរដ្ឋ៕

No comments:

Post a Comment