(ភ្នំពេញ)៖ លោក ឃ្លាំង ហួត និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការចាត់ចែងលើទ្រព្យ ដែលបានឃាត់ទុក ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំង អាជីវកម្មបញ្ចាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលប្រជុំសាលារាជធានីភ្នំពេញដោយមានការចូលរួមលោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) និងសហការី តំណាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ត្រីជំនាញ និងសមាសភាពពាក់ព័ន្ធផ្សេងទៀត។
ទោះជាយ៉ាងណា រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចរឹបអូសទ្រព្យសម្បត្តិជាញើសឈាមរបស់ប្រជាពលរដ្ឋបានទេ ពីព្រោះវាគ្មានច្បាប់ចែងឲ្យអាជ្ញាធររដ្ឋធ្វើបែបនេះឡើយ។
សូមឲ្យដឹងថា កិច្ចប្រជុំផ្ដោតទៅលើចំណុចសំខាន់ដូចតទៅ៖
១៖ ពិភាក្សាអំពីការប្រគល់ម៉ូតូ ដែលបានមានឯកសារត្រឹមត្រូវ ជូនទៅម្ចាស់អាជីវកម្មវិញ។
២៖ ពិភាក្សាទៅលើការចាត់ចែងម៉ូតូ ដែលមិនមានឯកសារពេញលេញ និងម៉ូតូដែលគ្មានឯកសារសោះ។
៣៖ ពិភាក្សាអំពីការចុះត្រួតពិនិត្យមើលលក្ខខណ្ឌ ទៅលើទីតាំងបើកអាជីវកម្មបញ្ចាំ ទូទាំងរាជធានីភ្នំពេញ។
បញ្ជាក់ថាអង្គប្រជុំនេះ ឯកភាពគ្នាដូចខាងលើ និងស្នើសុំការដឹកនាំដ៏ខ្ពង់ខ្ពស់អំពី លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអភិបាលរាជធានីភ្នំពេញ។
ក៏ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញកំពុងធ្វើនេះ វាផ្ទុយនឹងច្បាប់និងរំលោភសិទ្ធរស់នៅរបស់ប្រជាពលរដ្ឋនិងជាការរឹបអូសទ្រព្យសម្បត្តិរបស់ពលរដ្ឋ៕
0 comments:
Post a Comment