Pages - Menu

Sunday, July 9, 2023

មេឈ្មួញឈឺដ៏ល្បី ហូវ ជីវ៉ៃ ប្រចាំទិសឦសាន ចាប់ផ្តើមកាប់បំផ្លាញព្រៃឈើនៅស្រុកលំផាត់ កោះញែក ខេត្តរតន:គិរីកក្រើកឡើងវិញហើយ!


ឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះហូវ ជីវ៉ៃ ពិតជាខ្លាំងមែនផ្អាករកសុីតែមួយរយៈខ្លី ឥឡូវដំណើរការយ៉ាងរលូនឡើងវិញហើយ ទោះបីជាមានការទប់ស្កាត់បង្ក្រាបពីមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្សព្រៃឈើ មន្ត្រីបរិស្ថាននិងកងរាជអាវុធហត្ថយ៉ាងណាក៏ដោយក៏ឧក្រិដ្ធជនជើងខ្លាំងរូបនេះគឺផ្អាកដំណើរការដឹកជិញ្ជូនឈើយកទៅលក់នៅស្រុកយួនមិនបានប៉ុន្មានថ្ងៃផង គឺបានតែមួយចម្អិនកំពឹសប៉ុណ្ណោះហើយឥឡូវនេះ ហូវ ជីវ៉ៃដំណើររត់ពន្ធឈើទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងរលួន។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មាន "ជាតិខ្មែរ" ថាមេឈ្មួញដ៏ល្បីប្រចាំភូមិភាគឦសាន ឈ្មោះ ហូវ ជីវ៉ៃ បានធ្វើសកម្មភាពកាប់យកអនុផលព្រៃឈើដែលជាព្រៃអភិរក្សនៅចំណុចអូរល្ពាក់ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរីជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរីស្ថិតក្នុងចំណុចគីឡូម៉ែត្រលេខ ២៤៣ នៃស្រុកកែវសីមា និង គីឡូម៉ែត្រលេខ៥៣ ក្នុងឃុំតាអង។

ចំណុចអូរល្ពាក់ដែលឧក្រិដ្ឋជនព្រៃឈើ ហូវ ជីវ៉ៃកាប់ប្រមូលអនុផលព្រៃឈើដោយគេដឹងថាជាព្រៃអភិរក្សហើយមេឈ្មួញរូបនេះបានដាក់គូកនជាមេកាមើលកម្មករនៅចំណុចនោះមានឈ្មោះ "ម៉ាប់" ជាអ្នកមើលការខុសត្រូវកាប់ឈើនិងដឹកជញ្ជូនអនុផលព្រៃឈើចេញជារៀងរាល់យប់ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ ដើម្បីលក់យកលុយដាក់ហោរប៉ាវនិងចែកដល់មន្ត្រីពុករលួយជាច្រើននាក់ទៀត នៅក្នុងខេត្តសម្បូរព្រៃឈើនេះ។

ប្រភពដែលស្និទនឹងមេឈ្មួញ សុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថាជនបំផ្លាញព្រៃឈើ ហូវ វ៉ៃរូបនេះគ្មានមន្ត្រីណាហ៊ានរារាំងទប់ស្កាត់ឡើយព្រោះគេបានរត់ការនិងសូកលុយដល់ជំនាញ តាំងពីថ្នាក់មូលដ្ឋានភូមិ ឃុំុំ ស្រុក និងខេត្តរួចអស់ហើយ ។

បើសិនចង់ឲ្យមានការបង្ក្រាបមេឈ្នួញឈើ ហូវ ជីវ៉ៃឲ្យមានប្រសិទ្ធភាពទាល់តែមានការចូលរួមពីលោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្រុក្ខាប្រមាញ់និងនេសាទ និងលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាស្ថាប័នពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេស។   

សូមអស់លោកជួយអន្តរាគមន៍និងដាក់កម្លាំងអធិការកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តរតនគិរី ដែលមានលោក ញ៉ែម សំអឿន ជាអភិបាលខេត្ត ជាបន្ទាន់ បើសង្ឃឹមលើមន្ត្រីថ្នាក់ក្រោមប្រចាំនៅតំបន់មូលដ្ឋានក្នុង ខេត្តរតនគិរី និងខេត្តដទៃទៀតនៅភាគឥសាន្តគឺពួកគេកំពុងតែត្រូវថ្នាំសណ្តំរបស់ឧក្រិដ្ឋជនព្រៃឈើដ៏ល្បីឈ្មោះហូវ ជីវ៉ៃនេះអស់ហើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន  និងនាយឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនេះ បើពុំដូច្នោះទេព្រៃឈើអភិរក្សនៅតំបន់ស្រុកលំផាត់ជាប់ព្រំប្រទល់ស្រុកកោះញែកដែលស្ថិតនៅលើផ្លូវជាតិលេខ៧៦ក្នុងខេត្តរតនគិរីនេះនឹងរលាយវិនាសសាបសូន្យអស់ជាពុំខាន៕

No comments:

Post a Comment