(ព្រះសីហនុ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ តំណាងលោក សៀង សុខ ព្រះរាជអាជ្ញា និង លោក ឧត្តមសេនីយ៍ទោ ឡុង ស្រេង បានធ្វើការដុតបំផ្លាញបារី និងវត្ថុតាងក្លែងក្លាយប្រមាណជាង៤០តោន នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបង្ក្រាបបាននាពេលកន្លងទៅ។
លោក ធុច បញ្ចសន្តិភាព បានឲ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងពីក្រុមហ៊ុន ខ្មែរ ធីបថប អ៊ីមិច ឯ.ក សមត្ថកិច្ចបានចុះបង្រ្កាបនូវទីតាំងលួចផលិតបារីក្លែងក្លាយ (ESSE) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។
លោកបន្តថា ពេលចុះបង្រ្កាប កម្លាំងជំនាញបានដកហូតសម្ភារ:បម្រើឲ្យការផលិតនូវបារីក្លែងក្លាយ និងបានរំលោភទៅលើកម្មសិទ្ធិបញ្ញាក្រុមហ៊ុនពិតប្រាកដមែន។
បន្ទាប់មកក៏បានចងក្រងជាសុំណុំរឿងបញ្ជូនមក អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រហូតមានចេញជាសាលក្រម មុនអង្គសេចក្តីតាមសំណើរបស់ក្រុមហ៊ុន ធ្វើការដុតបំផ្លាញចោល។
លោកបន្តទៀតថា ពាក់ព័ន្ធជាមួយវត្ថុតាងដែលរឹបអូសបាន និងដុតបំផ្លាញនៅថ្ងៃនេះ មានចំនួន ១៥មុខក្នុងនោះរួមមាន៖
* កន្ទុយស្នោបារីដើមតូច
* ក្រដាសរ៉ូឡូរឹងទ្រនាប់កញ្ចប់បារី
* ក្រដាសរ៉ូឡូមូរបារីដើមតូច
* ថង់ផ្លាស្ទិចស្រោបសុងបារី
* ថង់ផ្លាស្ទិចស្រោបកញ្ចប់បារី
* ក្រដាស់រ៉ូឡូអាលុយមីញ៉ូម
* សសៃថ្នាំជក់ (កេស)
* សសៃថ្នាំជក់(ការ៉ុង)
* សម្បកកេស ក្រដាសមូរកន្ទុយបារី ESSE សម្បកកញ្ចប់បារី ESSE សម្បកសុងបារី ESSE ថង់រុំកញ្ចប់បារី ESSE បារីដើមម៉ាកESSE (មិនទាន់ខ្ចប់ និងបារីម៉ាក ESSE វេចខ្ចប់រួច។
សម្ភារសម្រាប់បំរើការផលិតផលក្លែងក្លាយ សរុបប្រមាណចំនួន ៤២,៤៦៥គីឡូក្រាម៕
No comments:
Post a Comment