សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 23, 2023

គម្រប់ខួបមួយឆ្នាំអង្គការសហប្រជាជាតិ( UN) ទាមទារឲ្យ រុស្សុីដកទ័ពចេញពីអ៊ុយក្រែន និងបញ្ឈប់ការប្រយុទ្ធជាបន្ទាន់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សម្រាប់គម្រប់ខួបមួយឆ្នាំនៃសង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែន អង្គការសហប្រជាជាតិ(UN)បានធ្វើការបោះឆ្នោត ទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែនភ្លាមៗ ដោយ​គ្មាន​ល័​ក្ខ​ខ័ណ្ឌ។ នេះបើតាម​ការចុះផ្សាយពី សារព័ត៌មាន Al JaZeera នៅថ្ងសុក្រ ទី២៤ កុម្ភ: ឆ្នាំ២០២៣ ដែលជាខួបគម្រប់ ០១ឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់រុស្សុីនៅអ៊ុយក្រែន។

សេចក្ដីប្រកាសមួយនេះបានធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskyy មានការសប្បាយចិត្តជាខ្លាំង ហើយក៏មានសំលេងអបអរយ៉ាងកងរំពងពេញសាលប្រជុំ ស្របពេលមេដឹកនាំអ៊ុយក្រែនបង្ហោះសារលើ Twitter ថា នេះគឺជាការបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងពីសកលលោក ចំពោះអ៊ុយក្រែន។

ជុំវិញការបោះឆ្នោតនោះផងដែរ មានប្រទេសចំនួន ១៤១ គាំទ្រចំពោះសំណើ UN ទាមទារឲ្យរុស្ស៊ីដកទ័ពពីអ៊ុយក្រែន ខណៈមាន ៧ ប្រទេសប្រឆាំង និង ៣២ ប្រទេសទៀតអវត្តមាន រួមទាំងចិនផងដែរ។

បន្ថែមពីនោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា៖ “ការបោះឆ្នោតគាំទ្រពីប្រទេស ១៤១ នៅកិច្ចប្រជុំ UN បានបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីត្រូវតែបញ្ឈប់នូវសកម្មភាពដែលព្រៃផ្សៃនេះភ្លាមៗ ហើយបូរណភាពទឹកដីអ៊ុយក្រែនត្រូវតែស្ដារឡើងវិញ។ ទោះជារយៈពេលមួយឆ្នាំនេះ រុស្ស៊ីវាយលុកមកលើអ៊ុយក្រែនខ្លាំងប៉ុណ្ណា ប៉ុន្តែការគាំទ្ររបស់ពិភពលោកចំពោះអ៊ុយក្រែន គឺនៅតែខ្លាំងដូចដើម”៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger