សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 18, 2023

អាជ្ញាធរប្រកាសតាមចាប់ខ្លួន ឧកញ៉ា២នាក់ នៃក្រុមហ៊ុន ពិភពដីមាស!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អ្នកឧកញ៉ា​ ហុី គឹមហុង​ និង​ ឧកញ៉ា​ ចេង​ សង្ហាក់​ អគ្គនាយក​ ក្រុមហ៊ុនពិភព​ដីមាស​ អាច​ប្រឈមមុខ នឹងការតាមចាប់ខ្លួន​ ពី​សំណាក់​សមត្ថកិច្ច​ ដោយអាជ្ញាធរចេញបញ្ជាឲ្យសមត្ថកិច្ច​តាម​ច្រក​អន្តរជាតិ​ ឃាត់ខ្លួន​បេី​ឃេីញ​មុខសញ្ញាទាំង២នាក់នេះ​  ឆ្លងដែនចេញទៅក្រៅ​ប្រទេស​ ។  

សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ  ប្រជាពលរដ្ឋ​រ​ងគ្រោះ ជាច្រេីននាក់ ដែល​អះអាងថាបានចាញ់បោកក្រុម​ហ៊ុន​ពិភព​ដីមាស អស់​ទឹកប្រាក់​រាប់​សិបលានដុល្លារ​ បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ប្រឆាំងនឹង ឧកញ៉ា បោកប្រាស់ ២នាក់នេះ ឲ្យសងប្រាក់ពួកគាត់វិញ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger