លោកឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបង្រ្កាបបានតែមន្ត្រីតូចតាច
ដោយ: ជុំ បូរ៉ា
រហូតមកដល់ម៉ោងនេះ លោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ចាត់
ការតាមផ្លូវច្បាប់ចំពោះមន្រ្តីពន្ធដារ១៦នាក់ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយ
ធំហើយបានទិញមុខតំណែងខ្លាញ់នៅក្នុងអគ្គនាយកដ្ឋានពន្ធដារក្រោមការគ្រប់គ្រងរបស់លោក
គង់ វិបុលអតីតនាយករងខុទ្ទកាល័យសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិកាលព្រះអង្គធ្វើជានាយករដ្ឋ
មន្រ្តីទី១ពីឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ១៩៩៧។
ក្រោយមកបុគ្គល គង់ វិបុលបានក្បត់សម្តេចក្រុមព្រះហើយក៏ចុះចូលជាមួយគណបក្សប្រជាជន
កម្ពុជាក៏បានធ្វើជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ប៉ុន្មានឆ្នាំក្រោយមក គង់ វិបុល
ក៏ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
នៅពេលនេះអគ្គនាយកដ្ឋានពន្ធដារកំពុងតែផ្ទុះនូវរឿងអាស្រូវនៃការប្រព្រឹត្តអំពើពុករលួយ និង
ទិញដូរស័ក្ក និងមុខតំណែងយ៉ាងពេញបន្ទុក ប៉ុន្តែគេមិនទាន់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ
ចុះស៊ើបអង្កេតទង្វើពុករលួយរបស់មន្រ្តីពន្ធដារទាំងនោះនៅឡើយទេ។
បញ្ចីរាយនាមរបស់ក្រុមមន្ត្រីអគ្គនាយកដ្ឋានពន្ធដារពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយនិងទិញ
តួនាទីនិងមុខតំណែងចំនួន១៦នាក់ក្នុងចំណោមមន្ត្រីចំនួន២៥នាក់ត្រូវបានលាតត្រដាងជាសាធា
រណ: ប៉ុន្តែអង្គភាពប្រឆាំងពុកលួយមិនទាន់បានចាត់ការមន្រ្តីទាំងនោះនៅឡើយ ហើយមន្រ្តីពន្ធ
ដារទាំង១៦នាក់ដែលគេស្គាល់អត្តសញ្ញាណនោះ សុទ្ធតែមានវីឡាយ៉ាងតិចបំផុតចំនួនពីរ ប៉ុន្តែ
ពួកគេប្រកាសទ្រព្យសម្បត្តិនៅចំពោះអង្គភាពប្រឆាំងអំពើពុករលួយថាពួកគេម្នាក់ៗមានវីឡា
ចំនួនតែមួយប៉ុណ្ណោះ។ តែលោកឱម យ៉ិនទៀង និងអង្គភាពរបស់លោក មិនបានធ្វើការស៊ើប
អង្កេតទេ បែរជាសង្ងំឈឹង។ ការរក្សាភាពស្ងៀមស្ងាត់របស់លោក ឱម យ៉ិនទៀងបែបនេះ
ក៏នាំឲ្យមានការសង្ស័យពីមជ្ឈដ្ឋានមហាជនថា <<លោក ឱម យ៉ិនទៀងប្រហែលជាស៊ីលុយ
ពួកមន្រ្តីពន្ធដារពុករលួយ ទិញដូរមុខតំណែងទំាងអស់នេះដែរហើយមើលទៅ ទើបសម្ងំឈឹង
បែបនេះ? >>។

មន្រ្តីទាំង១៦នាក់នោះ
ដែលត្រូវបានតែងតាំងខុសប្រក្រតីតាមរយ:នៃការសូកប៉ាន់មានឈ្មោះ
ដូចជា : លោក ស្រុន អង្គរ៉េន, លោក គង់ សុខហេង, លោក អ៊ឹម លក្ខិណា, លោក ព្រាម
មូនិន្ទ, លោក សុត សិវិជ្ជា, លោកស្រី វង្ស វុទ្ធីនី, លោក ធឹក ថាវត្ត, លោក ឆាយ ជាហេង,
លោក កែម ដារិទ្ធ, លោក ស៊ុន ធីរ៉ូ, លោកស្រី សុគន្ធរ៉ាវី, លោក ជា ចន្រ្តា, លោក តាន់
សុភាព, លោក អេងទីតា, លោក ហេង ត្រេង និងលោក ហ៊ឹម ប៊ុនធឿនជាប្រធាន
នាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានពន្ធដារ រីឯមន្រ្តី១៥នាក់មានឈ្មោះខាងលើនេះ
សុភាព, លោក អេងទីតា, លោក ហេង ត្រេង និងលោក ហ៊ឹម ប៊ុនធឿនជាប្រធាន
នាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានពន្ធដារ រីឯមន្រ្តី១៥នាក់មានឈ្មោះខាងលើនេះ
គឺមានឋាន:ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងជាអនុ
ប្រធានការិយាល័យ។
ប្រធានការិយាល័យ។
នៅក្នុងលិខិតអាណាមិកអមដោយរូបថតមន្រ្តីពុករលួយនិងឡើងឋាន:ដោយសារការសូក
លុយទាំង នោះដែលបានចម្លងជូនព្រឹទ្ធសភា រដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និង
អង្គភាពប្រឆាំងអំពើពុករលួយផងនោះ បានបង្ហាញអំពីឈ្មោះនិងរូបថតមន្ត្រីចំនួន១៥នាក់
ដែលត្រូវបានគេផ្លាស់ប្តូរនិង ដំឡើងតួនាទី ដោយលិខិតបញ្ជាក់ថា ឈ្មោះមន្ត្រីទាំងនោះ
គឺបានផ្លាស់ប្តូរមុខតំណែងខុសប្រក្រតីពាក់ព័ន្ធអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។

ក្នុងលិខិតដដែលបញ្ជាក់ថា ឈ្មោះហ៊ាន ត្រេង
ជាប្រធាននាយកដ្ឋានសវនកម្មសហគ្រាសដែល
ធ្លាប់មានការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ
ត្រូវផ្លាស់ទៅជាប្រធាននាយកដ្ឋានសេវា
អ្នកជាប់ពន្ធនិងបំណុលពន្ធ, ឈ្មោះស្រ៊ុន អង្គរ៉េន ជាមន្ត្រីចូលថ្មី ត្រូវបានឡើងបុណ្យសក្តិលឿន
អ្នកជាប់ពន្ធនិងបំណុលពន្ធ, ឈ្មោះស្រ៊ុន អង្គរ៉េន ជាមន្ត្រីចូលថ្មី ត្រូវបានឡើងបុណ្យសក្តិលឿន
ជាងបុគ្គលិកចាស់ៗ,លោក ខៀវ សង្ហា
ជាប្រធានសាខាពន្ធដារខេត្តបាត់ដំបងបាន៣ខែ
ត្រូវ
ផ្លាស់ទៅជាប្រធានសាខាពន្ធដារក្រុងព្រះសីហនុ
ហើយបាន១ខែកន្លះមានរឿងពុករលួយអំពី
ពន្ធប្រថាប់ត្រា ត្រូវដំឡើងមកជាអនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាសវិញ។
ពន្ធប្រថាប់ត្រា ត្រូវដំឡើងមកជាអនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាសវិញ។
ឈ្មោះ ស៊ុនលី ដឺលីន ជាមន្ត្រីដែលរយៈពេល៦ខែឡើងតួនាទី៣ដង
គឺឡើងពីមន្ត្រីនាយក
ដ្ឋានសវនកម្មសហគ្រាស ទៅជាអនុប្រធានការិយាល័យ
នៃនាយកដ្ឋានសវនកម្មសហគ្រាស។
បន្ទាប់មកទៅជាអនុប្រធានការិយាល័យ
នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ បន្ទាប់មក
ទៀត
ដំឡើងជាប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មសហគ្រាសវិញជាដើម។
ក្នុងលិខិតនោះបានបញ្ជាក់ដែរថា
ក្នុងចំណោមមន្ត្រីទាំងជាង២០នាក់នោះ មានមួយចំនួន
ត្រូវ
ចំណាយប្រាក់លើសពី៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក
ដើម្បីទទួលបានតំណែងថ្មី ដែលខ្លួនចង់
បាន។លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំ
អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកជំរុញឲ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតឲ្យមានប្រសិទ្ធិភាព។
បាន។លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំ
អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកជំរុញឲ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតឲ្យមានប្រសិទ្ធិភាព។
លោកបន្តថាបើស្ថានប័នកាន់កាប់
និងចាត់ចែងថវិកាជាតិនេះមានអំពើពុករលួយនោះអាច
ប៉ះពាល់ដល់ប្រព័ន្ធការងារផ្សេងៗរបស់រដ្ឋ ជាហេតុនាំឲ្យប្រជាពលរដ្ឋទទួលបានសេវា
សាធារណៈ មិនបានពេញលេញទេ។
ប៉ះពាល់ដល់ប្រព័ន្ធការងារផ្សេងៗរបស់រដ្ឋ ជាហេតុនាំឲ្យប្រជាពលរដ្ឋទទួលបានសេវា
សាធារណៈ មិនបានពេញលេញទេ។
សារព័ត៌មានជាតិខ្មែរបានទាក់ទងលោក គង់ វិបុលអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារតាម
ទូរស័ព្ទជាច្រើនដងតែមិនបានសម្រេចដោុយលោកប្រាប់ថាជាប់រវល់ជានិច្ច។ ចំណែកឯលោក
ឱមយ៉ិន ទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយវិញហាក់បីដូចជាព្រងើយកន្តើយចំពោះ
បញ្ហានេះពីព្រោះសំណុំរឿងនេះបានបញ្ចូនទៅកាន់អង្គភាពរបស់លោកជាច្រើនខែមកហើយ៕

ក្រុមមន្រ្តី១៦នាក់ពុករលួយនិងសូកលុយទិញតំណែងក្នុងអគ្គនាយកដ្ឋានពន្ធដារ
0 comments:
Post a Comment