Pages - Menu

Sunday, October 1, 2017

ឧកញ៉ាខ្មែររកស៊ីជាមួយអ្នកជំនួញយួនតក់ស្លុតនៅពេល តុលាការយួនកាត់ទោសប្រហារជីវិត ថៅកែប្រេងម្នាក់


អតីតប្រធានក្រុមហ៊ុនប្រេង របស់រដ្ឋវៀតណាម (PetroVietnam) ឈ្មោះ   
Nguyen Xuan ដែលត្រូវប្រហារជីវិត។

ឧកញ៉ាខ្មែរដែលមានដើមកំណើតយួនមួយចំនួនមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលឃើញ តុលាការរបស់វៀតណាម (យួន) ​នៅថ្ងៃសុក្រនេះ សម្រេចកាត់ទោសប្រហារជីវិត អតីតប្រធាន ក្រុមហ៊ុនប្រេងរបស់រដ្ឋ( PetroVietnam)  បន្ទាប់ពីរកឃើញថា មានកំហុស ពាក់ព័ន្ធអំពើពុករលួយ 
និង  ការគ្រប់គ្រងមិនល្អ ដែលធ្វើឲ្យបាត់បង់អស់លុយជាតិ​ចំនួន​៦៩លានដុល្លារ។
ក្រុមហ៊ុនប្រេងរបស់រដ្ឋ PetroVietnam គឺជាក្រុមហ៊ុនប្រេងឥន្ធនះដ៏ធំនៅយួន ហើយក៏ជាអ្នកផ្គត់ផ្គង់ ប្រេងដល់ក្រុមហ៊ុនប្រេងឥន្ធនះ សូគីម៉ិច របស់ឧកញ៉ា សុខ គង់ផងដែរ។ ប្រភពពីក្រុមហ៊ុនសុខ គង់ គ្រុប​ នៅភ្នំពេញបានឲ្យដឹងនៅមុននេះថា ឧកញ៉ា សុខ គង់មានការភ្ញាក់ផ្អើលនិងតក់ស្លុត នៅពេល បានទទួលដំណឹងថា ប្រធានក្រុមហ៊ុន ប្រេងរបស់រដ្ឋ វៀតណាម Petro Vietnam លោក
 N guyen Xuan ត្រូវបាន តុលាការវៀតណាមកាត់ទោសប្រហារជីវិត។ ចំណែកឧកញ៉ា វិញ ហួរ ប្រធានក្រុមហ៊ុន កាស៊ីណូ ញូវើល (New World)  នៅក្រុង បាវិត ខេត្តស្វាយរៀង និងជា ប្រធាន តំបន់សេដ្ឋកិច្ចពិសេស ខេត្ត កំពត ដែលមានដើមកំណើតយួនដែរនោះមិនអាចទាក់ទងសាកសួរពី ការកាត់ទោសប្រហារជីវិតកំពូលអ្នកជំនួញយួននេះបានទេ​នៅថ្ងៃនេះ។  រីឯលោកឧកញ៉ា កុក អាន ម្ចាស់ កាស៊ីណូ ឃីងក្រោន (King Crown) នៅក្រុងបាវិត និងនៅជ្រៃធំ ក្នុងខេត្តកណ្តាល បដិសេធ មិន និយាយពីរឿងនេះជាមួយអ្នកកាសែតទេ នៅពេលទាក់ទងតាមទូរសព្ទ។
នៅក្នុងសវនាការនៅថ្ងៃនេះ តុលាការវៀតណាម​ក៏បានភ្ជាប់ទៅនិងករណី​អ្នក​ធ្វើការនៅធនាគារ ចំនួន​៥១ នាក់ផ្សេងទៀតដែលកំពុងត្រូវកាត់ទោស ដូចគ្នា។​  អតីតប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋរូបនេះឈ្មោះ  Nguyen Xuan ចំណែកកូនប្រុស របស់ លោក​ក៏តុលាការចាប់ខ្លួនហើយកំពុងដំណើរការកាត់ទោសផងដែរ។​នេះ បើតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។​
ថ្ងៃនេះ តុលាការវៀតណាម​ក៏បានកាត់ទោសមហាសេដ្ឋី១រូប ឈ្មោះ  Ha Van Tham  ឲ្យជាប់ ពន្ធនាគារ អស់មួយជីវិត។ លោក Tham ជាអ្នកដែលបង្កើតក្រុមធនាគារOcean Group ។​
សវនាការជាទ្រង់ទ្រាយធំរបស់តុលាការក្រុងហាណូយនៅថ្ងៃនេះ គឺជា សំណុំរឿង ដែល អតីត នាយករដ្ឋមន្ត្រីវៀតណាម​លោក  Nguyen Tan Dung  ចាប់ផ្តើមស្រាវជ្រាវតាំងពីឆ្នាំមុន។
នៅកម្ពុជាមិនមានច្បាប់កាត់ទោសប្រហារជីវិតទេ៕​

ឧកញ៉ា សុខ គង់


 ឧកញ៉ា វិញ ហួរ

ឧកញ៉ា កុក អាន ដែលមានដើមកំណើតជាជនជាតិយួន។

No comments:

Post a Comment