Pages - Menu

Monday, October 2, 2017

ព្រះមហាក្សត្រព្រះប្រទានគ្រឿងឥស្សរិយយសចំនួន៥ ជូនស្ថាបត្យករដ៏ចំណាន វណ្ណ ម៉ូលីវណ្ណ


អ្នកចូលរួមកាន់ទុក្ខដ៏ ក្រៀមក្រំបំផុត ចំពោះសព លោកវណ្ណ មូលីវណ្ណ
នៅក្នុងពិធីបុណ្យសពនៅខេត្តសៀមរាប កាលពីម្សិលមិញ។

​ព្រះមហាក្សត្រព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី បានប្រទានគ្រឿងឥស្សរិយយសចំនួន៥ មាន គ្រឿង​​ឥស្សរិយយសជាតូបការ មុនីសារាភ័ណ្ឌ​ថ្នាក់​មហាសេរីវឌ្ឍន៍ សុវត្ថារា ថ្នាក់មហា​សេរី​វឌ្ឍន៍ ​និងគ្រឿង​​ឥស្សរិយយស​សម្ដេចព្រះមហាសត្រីយានី ព្រះសីសុវត្ថ មុនីវង្ស កុសុមៈនារីរ័ត្នថ្នាក់​មហាសេរីវឌ្ឍន៍ ជូនលោកវណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដ៏ចំណានបំផុតរបស់ខ្មែរ។ នេះបើតាមការ បញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូបរបស់ព្រះបរមរាជវាំង។
លោក គុយ សុផល មន្ដ្រីជាន់​ខ្ពស់ព្រះបរមរាជរាំងឲ្យដឹងថា អដ្ឋិធាតុមួយចំណែករបស់សព លោក វណ្ណ ម៉ូលីវណ្ណ នឹងតម្កល់នៅចេតីយរបស់លោក និងមួយចំណែកទៀត បាចនៅទឹកកស្សិណអង្គរ ដោយថាការធ្វើរបៀបនេះ ទៅតាមបណ្ដាំរបស់លោក ​មុនពេលទទួលមរណភាព ខណៈបុណ្យ គំរបខួប៧ថ្ងៃ នឹងប្រព្រឹត្តិទៅថ្ងៃទី៣ខែតុលាស្អែកនេះ។
ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង​ លោក គុយ សុផល ថ្លែងពីជីវប្រវត្ដិ របស់ស្ថាបត្យករដ៏ល្បីនៅកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ មុនពេលបូជាសព កាលពីថ្ងៃរសៀលទី១ខែ តុលា ម្សិលមិញនេះថា ការបូជាសពរបស់លោក វណ្ណ ម៉ូលីវណ្ណ គឺធ្វើឡើងនៅក្នុងវត្ដ ព្រះឥន្ទ កោ​សីយ៍ ទៅតាមបណ្ដាំរបស់លោក មុនពេលទទួលមរណភាព។ លោក សុផល មានប្រសាសន៍បន្ដថា អដ្ឋិធាតុមួយចំណែក តម្កល់នៅចេតិយរបស់លោកក្នុងនៅវត្ដព្រះឥន្ទកោសីយ៍ ស្ថិតនៅក្នុងសង្កាត់​ស្លក្រាម ក្រុងសៀមរាប និងមួយចំណែកទៀត បាចក្នុងទឹកកស្សិណអង្គរ​ពីខាងកើត។ ហើយបុណ្យសព គឺធ្វើឡើងតាមប្រពៃណីខ្មែរ ខណៈដែលសមាជិកគ្រួសាររបស់លោកភាគច្រើន ជាសញ្ជាតិស្វិស។
លោក វណ្ណ ម៉ូលីវណ្ណ​ កើតនៅថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត។ លោក វណ្ណ ម៉ូលី​វណ្ណ ជា​ស្ថាបត្យករ​ល្បីឈ្មោះ ក្នុងសម័យសង្គមរាស្ត្រនិយម ដោយ​លោកបានចូល​រួមកសាង សំណង់ ជា​ច្រើន នៅ​អំឡុង​ពេល​នោះ ហើយ​បានបន្សល់ទុកដល់បច្ចុប្បន្ន៕

ភរិយារបស់លោក វណ្ណ ម៉ូលីវណ្ណ (កណ្តាល) និងកូនស្រី២នាក់ អមសងខាង។


ក្បួនដង្ហែសព លោកវណ្ណ ម៉ូលីវណ្ណ​ក្នុងតំបន់អង្គរ។

No comments:

Post a Comment