ពលករខ្មែររាប់រយនាក់ នៅកូរ៉េខាងត្បូងងើបឡើងធ្វើបាតុកម្ម ប្រឆាំងលោក ហ៊ុន សែន
ឲ្យដោះលែងលោក កឹម សុខា។
ឲ្យដោះលែងលោក កឹម សុខា។
ស្ថានទូតខ្មែរដែលមានសុទ្ធតែមន្ត្រី គណបក្សកាន់អំណាចជាអ្នកគ្រប់គ្រង និងដើរតួកាទូតឲ្យ រដ្ឋាភិបាលកម្ពុជា\ ហាក់បីដូចជា បាក់មុខយ៉ាងខ្លាំង ខណះក្រុមពលករខ្មែររាប់រយនាក់ នៅកូរ៉េខាងត្បូង បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃនេះ ដោយបានទាមទារឲ្យដោះលែងមេដឹកនាំ និងសកម្មជនបក្សប្រឆាំងដទៃទៀតដែលកំពុងជាប់ឃុំ។ បាតុកម្មនេះគឺជាការប្រឆាំងនឹង រដ្ឋាភិបាលលោកហ៊ុន សែនតែម្តង។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនទាំងកណ្ដាលអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ជាប់នឹងព្រំដែនយួនទាំងយប់អធ្រាត្រ។
ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ បានជំរុញឲ្យមានបាតុកម្មពីប្រជាជនខ្មែរនៅឯប្រទេស ក្រៅដូចជានៅប្រទេសអូស្ត្រាលី និងអាមេរិកជាដើម ហើយថ្ងៃនេះរាលដាលមកដល់កូរោះេខាង ត្បូង។
ប្រធានគណៈកម្មការរៀបចំបាតុកម្ម លោក យឹម ស៊ីណន បានអះអាងតាមសារហ្វេសប៊ុកថា ក្រុមពលករ និស្សិត និងស្ត្រីខ្មែររៀបការជាមួយស្វាមីជាជនជាតិកូរ៉េខាងត្បូង ក្នុងចំនួនប្រហែល ៧០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខជិតសាលាក្រុងសេអ៊ូល នៅក្រោមភ្លៀងធ្លាក់ ចាប់តាំងពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៣រសៀល(ម៉ោងនៅកូរ៉េខាងត្បូង) ដោយបានទាមទារឲ្យដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ ក្រុមពលករកម្ពុជានៅកូរ៉េខាងត្បូង បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងលោក កឹម សុខា តំណាងរាស្ត្រលោក អ៊ុំ សំអាន សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ សកម្មជនបក្សប្រឆាំងលោក មាជ សុវណ្ណរ៉ា និងអ្នកដទៃទៀត ដែលក្រុមពលករកម្ពុជាចាត់ទុកជា «អ្នកទោសនយោបាយ»។
ក្រុមពលករកម្ពុជា ក៏បានអំពាវនាវឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់តាមផ្លូវតុលាការទាំងអស់ទៅលើអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដើម្បីបើកផ្លូវឲ្យអ្នកនយោបាយរូបនេះ អាចវិលត្រឡប់ចូលរួមប្រកួតប្រជែងនយោបាយឡើងវិញ។
បញ្ហាពលករចំណាកស្រុកបាត់បង់សិទ្ធិបោះឆ្នោត និងការបិទសារព័ត៌មានឯករាជ្យដូចជា កាសែត ឌឹ ខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរីជាដើម ក៏ត្រូវបានក្រុមពលករកម្ពុជា ទាមទារទៅរដ្ឋាភិបាលកម្ពុជាផងដែរ។
ទោះជាយ៉ាងណា លោក យឹម ស៊ីណន បានឲ្យដឹងបន្ថែមថា ពុំមានមន្ត្រីស្ថានទូតខ្មែរណាម្នាក់ ទៅទទួលញ្ញត្តិពីក្រុមបាតុករខ្មែរនៅទីក្រុងសេអ៊ូលនោះឡើយ។
នៅពេលនេះ កាសែតជាតិខ្មែរមិនអាចទាក់ទងមន្ត្រីក្រសួងការបរទេសកម្ពុជាដើម្បីបញ្ជាក់ពី បាតុកម្មនេះបានទេ៕
No comments:
Post a Comment