Pages - Menu

Sunday, October 1, 2017

លោកហ៊ុន សែនសប្បាយនឹងការជួបកម្មកររោងចក្រ បន្ទាប់ពីកំចាត់គូប្រជែងបានជោគជ័យ



លោកហ៊ុន សែនថតសែលហ្វី (Selfies) ជាមួយកម្មការនី នាព្រឹកមិញនេះ ដោយ
ទឹកមុខរីករាយជាទីបំផុត។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកនេះ បានបន្តសប្បាយរីករាយដោយថតសែលហ្វី (Selfies) ​ជាមួយ​​កម្មករ-កម្មការនីរោងចក្រជាង ៤ ពាន់នាក់ នៅ​ឯ​កោះ​ពេជ្រ ដូច​ការ​គ្រោងទុករបស់លោក ដែលកំណត់យក ២ដងក្នុងមួយសប្ដាហ៍។
អ្នកតាមដានមើលឃើញថា ការបន្តចុះជួបកម្មករ-កម្មការនីដោយសប្បាយក្អាកក្អាយបែបនេះ គឺ បន្ទាប់ពីលោកហ៊ុន សែនបានកំចាត់គូប្រជែងនយោបាយដ៏ស្រួចស្រាវរបស់លោក​កឺលោក សម រង្ស៊ីនិងលោក កឹម​ សុខាមេដឹកនាំបក្សប្រឆាំងដ៏ធំនៅកម្ពុជាចេញពីឆាកនយោបាយខ្មែរដោយ ជោគជ័យនាពេលនេះ ហើយលោកហ៊ុន សែនអាចជិះសេះលែងដៃបានដោយងាយទៀតផង។
សកម្មភាពជួបកម្មករ-កម្មការនីនៅពេលព្រឹកនេះ ក៏មានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី០១ ខែតុលានេះ ផងដែរដោយបាន​រៀបរាប់​ថា លោក ហ៊ុន សែន កំពុងជួប​ សំណេះ​សំណាល​ជាមួយតំណាងកម្មករដូចជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោង​ចក្រ​នានា មាន​ចំនួន​សរុប ៤៦១០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
នេះ​ជា​ជំនួប​ជាមួយ​ក្រុម​កម្មករ​លើក​ទី ១០ របស់​លោក​ ហ៊ុន សែន ចាប់​តាំង​ពី​ថ្ងៃ​ដែល​លោក​បាន​កំណត់​ជួប​ជាមួយ​ក្រុម​កម្មករ ២​ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​កំណត់​យក​ថ្ងៃ​ពុធ ដើម្បី​ចុះ​ជួប​កម្មករ​នៅ​តាម​រោងចក្រ​ដោយ​ផ្ទាល់ និង​ថ្ងៃ​អាទិត្យ លោក​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​នៅ​ឯ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ។
សកម្មភាពស្រដៀងគ្នានេះដែរ លោក ហ៊ុន សែន ក៏បាន​ចុះ​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ទូទៅ ក្រុម​អាជីវករ មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​ទូទាំង​ប្រទេស ចាប់​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ផងដែរ។
លោក ហ៊ុន សែន បាន​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា​ឆ្នាំ​មុន​ថា ដំណើរ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​មហាជន គឺ​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ។
យុទ្ធនាការ​ស្វែង​រក​ការ​គាំ​ទ្រ​ពី​មហាជន ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ គឺលោកហ៊ុន សែនសម្រុកខ្លាំងនៅពេលលោក បាន បញ្ជាកងកម្លាំងរបស់លោកឲ្យទៅចាប់វ៉ៃខ្នោះ លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ ទាំង ពាក់កណ្លាអធ្រាត្រ ថ្ងៃ ទី ៣ កញ្ញា ដោយចោទថា ក្បត់ជាតិ។ លោក កឹម សុខា កំពុងជាប់ ឃុំក្នុងគុកត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនយួន នាពេលនេះ៕

No comments:

Post a Comment