នយោបាយ ជាតិទាំង៣នេះ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីក្រសួងមហាផ្ទៃមានគ្នា៥នាក់ដែលដឹកនាំដោយ លោក គី តិច បានប្តឹងទៅតុលាការកំពូលនៅថ្ងៃទី៦ខែតុលានេះ ដោយប្តឹង ទាមទារឲ្យរំលាយ គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា ហើយពួកគេថាមានភស្តុតាងដល់ ទៅ២១ចំណុច សម្រាប់ដាក់បន្ទុកលើបក្សប្រឆាំងមួយនេះ។
លោកមេធាវី ហុង គឹមសួន បានពន្យល់តាមនីតិវិធីច្បាប់ថា ក្រុមមេធាវីក្រសួងមហាផ្ទៃ ដែលប្តឹងតុលាការកំពូល ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនោះ ធ្វើខុសនីតិវិធីច្បាប់ ដោយថា សំណុំរឿងលោក កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរ។
មេធាវីរូបនោះ ពន្យល់ទៀតថា បើតុលាការកំពូលពិតជាសម្រេច រំលាយគណបក្សប្រឆំាង តាមការចង់បានរបស់ក្រសួងមហាផ្ទៃមែននោះ លោកថា នឹងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នធំៗបី ហើយ សមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មួយចំនួន មកពីគណបក្សប្រឆំាង ដែលកំពុងបំរើការងារនៅក្នុងស្ថាប័នទំាងនោះ ក៏ត្រូវបញ្ចប់ពីតួនាទីដែរ។
លោកពន្យល់ថា៖ «មិនមែនតែសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ឬក៏សមាជិកក្រុមប្រឹក្សាខេត្ត ខណ្ឌ ស្រុក ឃុំ សង្កាត់អីទេ អ្នកដែលជាមនុស្សរបស់បក្ស គឺត្រូវតែបាត់បង់តំណែងនៅក្នុងអាណត្តិទំាងស្រុង គឺថាមួយខ្សែតែម្តង តែមិនត្រឹមតែប៉ុណ្នឹងទេ ប៉ះពាល់ដល់ឆន្ទៈ ប៉ះពាល់ដល់សេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរាប់លាននាក់ ដែលបានគំាទ្របក្សទៀត គឺទៅទំាងអស់»។
ចំណែក នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី បានអះអាងប្រហាក់ប្រហែល នឹង លោក មេធាវី ហុង គឹមសួនដែរ។ ប៉ុន្តែ លោកថា ដំណាក់កាលនេះ ព្រះមហាក្សត្រមានតួនាទីសំខាន់ក្នុងការធានាឯកភាពជាតិ ហើយព្រះអង្គត្រូវកោះហៅអ្នកនយោបាយជជែកគ្នា ដើម្បីធ្វើឲ្យស្ថានការណ៍នយោបាយនៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ ទើបធ្វើឲ្យការបោះឆ្នោតឆ្នាំ២០១៨ មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
កមានប្រសាន៍ថា៖ «វិធីសាស្ត្រច្រើន ដែលអាចដោះស្រាយបាន ខ្ញុំមើលទៅ វិធីដូចកាលវប្បធម៌ សន្ទនារៀបចំ គ.ជ.ប កែទម្រង់សព្វបែបយ៉ាងចូលសភាមួយ វិធីសាស្ត្រទីពីរ ព្រោះមហាក្សត្រក៏ ដើរតួសំខាន់ដែរ ហៅ អញ្ជើញអ្នកពាក់ព័ន្ធទំាងអស់មកសម្របសម្រួលគ្នា រកដំណោះស្រាយ កិច្ចព្រមព្រៀងរួមណាមួយ គាត់[ព្រះមហាក្សត្រ]ដើរតួសំខាន់ទៅក៏ចប់ដែរ អាចឈានទៅមុខបានហើយ វាស្ថានភាពនយោបាយ វាលែងឡើងកម្តៅហើយ»។
សំណុំរឿងលោក កឹម សុខា ត្រូវបានគណបក្សនយោបាយចំនួន២ ដែលគ្មានអាសនៈក្នុងរដ្ឋសភា គឺគណបក្ស ហ្វ៊ុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ និងគណបក្សទើបបង្កើតថ្មីមួយឈ្មោះ គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីសុំរំលាយគណបក្សប្រឆំាងនោះ។ បន្ទាប់មកនៅថ្ងៃនេះ ក្រុមមេធាវីក្រសួងមហាផ្ទៃ ក៏បានដាក់ពាក្យបណ្តឹង ប្តឹងទៅតុលាការកំពូល ដោយសុំរំលាយគណបក្សសង្គ្រោះជាតិផងដែរ។
សរុបមកវិញ អ្នកច្បាប់ និងអ្នកឃ្លាំមើលកិច្ចការបោះឆ្នោត បានអះអាងប្រហាក់ប្រហែលគ្នាថា បើរំលាយបក្សប្រឆំាង នឹងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នធំៗបី ហើយមន្ត្រីគណបក្សប្រឆំាងទំាង អស់ ក៏ត្រូវឈប់ពីតួនាទី។ នៅពេលនោះ ពួកគេថា នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរ ថយ ក្រោយ ផ្ទុយពីរដ្ឋធម្មនុញ្ញ។
គួររំឮកថា ការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០១៣ គណបក្សប្រឆំាងទទួលបាន៥៥អាសនៈ គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ។ ហើយ ក្រោយមក បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់គ្រប់គ្រង មេឃុំ-សង្កាត់ ចំនួន១ ៥៩២ កាលពីឆ្នាំ២០១២នោះ បានថយចុះមក១ ១៥៦ វិញ នៅឆ្នាំ២០១៧នេះ។ ពោល គឺបាត់អស់ជិត៥០០មេឃុំ និងចៅសង្កាត់។
ចំណែក បក្សប្រឆាំង ដែលធ្លាប់គ្រប់គ្រង ៤០មេឃុំ និងចៅសង្កាត់ នៅឆ្នាំ២០១២ បានកើនឡើងដល់៤៨៩ឃុំ-សង្កាត់នៅឆ្នាំ២០១៧នេះ ខណៈគណបក្សចំនួន១០ផ្សេងទៀត រួមទាំងគណបក្ស យុវជនកម្ពុជាផងនោះ មិនបានជាប់សូម្បីតែសមាជិកក្រុមប្រឹក្សាឃុំ ឬចៅសង្កាត់នោះទេ។ ករណីនេះ អ្នកច្បាប់អះអាងថា បើរំលាយបក្សប្រឆំាង និងធ្វើឲ្យប៉ះពាល់ដល់អសនៈទំាងនោះ
របស់គណបក្សសង្គ្រោះជាតិ។
សារព័ត៌មានជាតិខ្មែរ មិនអាចទាក់ទងលោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីឆ្លើយតបនឹងការអះអាងរបស់ក្រុមអ្នកច្បាប់និងអង្គកាសង្គមស៊ីវិលបានទេ នៅព្រឹកថ្ងៃ សៅរ៍ នេះ ដោយទូរសព្ទរបស់លោក ហៅចូលហើយតែមានអ្នកផ្សេងលើកវិញ ដោយអ្នកកាន់ទូរសព្ទ នោះប្រាប់ថា ឯកឧត្តមប្តូរលេខថ្មីហើយ។ បើបង ស្គាល់គាត់ តេ(ទូរសព្ទ)ទៅលេខថ្មីរបស់គាត់ ទៅ។
ចំណែកមន្ត្រីសំខាន់ៗរបស់គណបក្សសង្គ្រោះវិញ មិនទាន់ឃើញមានប្រតិកម្មនឹងចំណាត់ការ ឈានទៅរករំលាយគណបក្សរបស់ចោលនោះទេ។ រីឯគណបក្សតូចៗ គ្មានអសនះទាំងក្នុងសភា និងតាមឃុំ-សង្កាត់វិញកំពុងសម្លឹងមើលកៅអីសភា និងមេឃុំ និងចៅសង្កាត់ព្រមទាំងតំណែងក្រុម ប្រឹក្សា ឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិផងដែរ៕
No comments:
Post a Comment