ក្រុមអ្នកតាមដានរឿងនេះយល់ឃើញថា លោកខៀវ
កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងអគ្គនាយកពន្ធដាកម្ពុជាទំនងគ្មានលទ្ធភាពទារពន្ធអាករពីកាសែតបរទេសមួយនេះ
ទើបងាកមករករឿងអ្នកកាសែត ឌឹ ខេមបូឌែរ ដេលី ពីសំណុំរឿងចាស់នៅខេត្តរតនគិរីវិញ។
កាលពីខែឧសភា
អតីតអ្នកកាសែតខេមបូឌាដេលីចំនួន២រូប គឺលោក Zsombor
Peter និង លោក អូន ភាព
បានចុះសម្ភាសន៍ពលរដ្ឋក្នុងឃុំប៉ាតេ
ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ។
ក្នុងពេលនោះដែរ ពួកគេត្រូវ បានអាជ្ញាធរឃាត់ខ្លួន និងបញ្ជូនទៅតុលាការរតនៈគីរី
មួយរយៈពេលខ្លី តាមបណ្តឹងរបស់មេឃុំរូបនោះ
ប៉ុន្តែ ពួកគេត្រូវបានដោះលែងមកវិញ។
ព្រះរាជអាជ្ញា នៃសាលាដំបូង
ខេត្តរតនគិរី លោក ជា ពេជ្រ
ប្រាប់វីអូឌីថា លោក បានសម្រេចចោទប្រកាន់អ្នកកាសែតទាំងពីរនាក់នោះហើយ ហើយលោកបង្វែរសំណួរនេះ
ទៅកាន់ចៅក្រមស៊ើបសួរវិញ។
លោកថា៖ «ព្រោះសំណុំរឿងនៅចៅក្រមស៊ើបសួរ។
ខ្ញុំសម្រេចចោទហើយ! ប៉ុន្តែចង់ដឹងបទ រឿង
អីសួរខាងនោះទៅ »។
មេធាវីការពារក្តីឲ្យអ្នកកាសែតទាំងពីរនាក់
លោក សេក សោភណ្ឌ មានប្រសាសន៍ថា
ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់កូនក្តីលោក ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ
តាមមាត្រាទី៤៩៤ និង៤៩៥
នៃក្រមព្រហ្មទណ្ឌ តាំងពីថ្ងៃទី២៨ ខែសីហា ដោយមិនបានជូនដំណឹងមកកាន់មេធាវីនោះទេ។
លោកយល់ថា ការចោទប្រកាន់កូនក្តីលោកនេះ
គឺធ្វើឡើងដោយគ្មានមូលដ្នាន។
លោកថា៖ «គាត់គ្រាន់តែជាអ្នកកាសែតទៅសម្ភាសន៍
ដើម្បីបានព័ត៌មានយកមកចុះផ្សាយ តាមគោលបំណងរបស់គាត់ គឺយកមកចុះផ្សាយ អត់មានគោលបំណង ឬក៏ចេតនាណាទៅប្រព្រឹត្តិបទល្មើសអីទេ! គាត់អត់មានចង់ឲ្យប្រព្រឹត្តិបទល្មើសមិនដឹងថា ទៅញ៉ុះញង់ពីណា គ្រាន់តែសួរសំណួរដើម្បីបានព័ត៌មានយកមកចុះផ្សាយនៅកាសែតរបស់គាត់។ តាមអ្វីដែលខ្ញុំដឹងនោះ ខ្ញុំសន្និដ្ឋានថា គ្មានអ្វីជាបទល្មើសទេ ជំនាន់ហ្នឹងក្នុងនាមខ្ញុំជាអ្នកការពារសិទ្ធិគាត់ហ្នឹងក៏សុំឲ្យតុលាការតម្កល់ដែរតែមិនដឹងមិចបានជាតុលាការគាត់សម្រេចចោទ»។
អ្នកនាំពាក្យតុលាការ ខេត្តរតនគិរី
លោក កែវ ពិសុទ្ធ មានប្រសាសន៍ថា
សំណុំរឿងនេះ កំពុងស្ថិតនៅក្នុងដៃរបស់ចៅក្រមស៊ើបសួរ
ហើយលោក មិនទាន់បញ្ជាក់បានទេថា នឹងមានចំណាត់ការយ៉ាងណាលើអ្នកកាសែតទាំងពីរនាក់នោះ។
អតីតអ្នកកាសែតខេមបូឌាដេលី លោក អូន
ភាព ឲ្យដឹងថា លោកមិនបានដឹងពីការសម្រេចចោទប្រកាន់របស់តុលាការនៅឡើយទេ ប៉ុន្តែលោកថា
ប្រសិនជាតុលាការសម្រេចបែបនេះមែន
វាជារឿងអយុត្តិធម៌មួយសម្រាប់លោក។
លោកថា៖ « ខ្ញុំអត់បានឃើញដីកា ចោទហ្នឹងផង ហើយយើងចេះ និយាយព្រាវម៉េចទៅ!
ចាំខ្ញុំតេទៅមេធាវីខ្ញុំមើល មិចក៏អត់ឃើញ មានប្រាប់ខ្ញុំចឹង »។
លោក អូន ភាព ថាលោក
នឹងពិភាក្សាជាមួយមេធាវីរបស់បន្តទៀត ជុំវិញការចោទប្រកាន់នេះ។
No comments:
Post a Comment