Pages - Menu

Tuesday, October 17, 2017

បុរស៤នាក់បានស្លាប់ក្នុងហេតុការណ៏អគ្គីភ័យឆេះ​ហាងកុំព្យួទ័រ នៅខណ្ឌដូនពេញ




សមត្ថកិច្ចខណ្ឌដូនពេញឲ្យដឹងថា បុរស៤នាក់ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះ​ ហាងកុំព្យួទ័រមួយ
កន្លែងកាលពីម៉ោង​១១យប់ថ្ងៃចន្ទ​ ម្សិលមិញ ដែល​មានទីតាំងនៅក្នុងភូមិ១៩ ផ្លូវលេខ៧០ ស្ថិតនៅ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។​
សមត្ថកិច្ចខណ្ឌដូនពេញដដែលបានឲ្យដឹងទៀតថា ហាងកុំព្យួទ័រនោះឈ្មោះ អេស ធី ស៊ី កុំព្យួទ័រ។ ចំណែក​មូលហេតុដែលបណ្តាលឲ្យឆេះនេះ គឺឆ្លងចរន្តអគ្គិសនី ហើយបានបំផ្លាញសម្ភារក្នុងផ្ទះ នោះទាំងស្រុង។​
តាមសមត្ថកិច្ចឲ្យដឹងថា ភ្លើងចាប់ផ្តើមឆេះនៅម៉ោង​១១យប់ ហើយពន្លត់អស់វិញនៅម៉ោង​១២ យប់ ដដែលនោះ ។ ហេតុការណ៍នោះមានវត្តមាន​លោក ឃួង ស្រេង អភិបាលរាជធានី លោក ជួន សុវណ្ណ ស្នងការនគរបាល និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ​ ក៏ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតជនរងគ្រោះបានទេ៕

No comments:

Post a Comment