ឲ្យមានភាពជឿទុកចិត្ត និង ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅឆ្នាំ ២០១៨ខាងមុខ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៦ តុលា ក្រសួងការបរទេសអាមេរិក បានបង្ហាញក្តីបារម្ភចំពោះ ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន ក្រោយពេលរដ្ឋសភាអនុម័តការធ្វើវិសោធនកម្មច្បាប់ ដើម្បី បែងចែកអាសនៈគណបក្សដែលត្រូវរំលាយ ស្របពេលដែលក្រសួងមហាផ្ទៃប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ទៅតុលាការកំពូល។
ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ការប្រកួតប្រជែងដែលពិតប្រាកដគឺជាភាពចំបាច់សម្រាប់ប្រជាធិបតេយ្យ និងភាពស្របច្បាប់នៃការបោះឆ្នោតឆ្នាំ២០១៨។ ប្រវត្តិសាស្ត្របានបង្ហាញហើយថាសកម្មភាពនៃការសង្កត់សង្កិនគណបក្សនយោបាយស្របច្បាប់ នឹងធ្វើឲ្យអស្ថេរិភាពរយៈពេលវែង។ ពួកយើងសុំឲ្យមន្ត្រីរដ្ឋាភិបាលគិតពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសកម្មភាពថ្មីៗរបស់ពួកគេ»។
កាលពីម្សិលមិញ ក្រុមតំណាងរាស្ត្រ គណបក្សកាន់អំណាចចំនួន៦៧រូប បានលើកដៃអនុម័តទាំងស្រុង លើសេចក្តីស្នើកែច្បាប់ចំនួន៤ ដោយថា ដើម្បីឈានទៅដកហូតអាសនៈគណបក្ស ដែលត្រូវរំលាយដោយតុលាការ។
ការប្រជុំអនុម័តនេះត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា ប្រសិនជាច្បាប់នោះត្រូវបានដាក់ឲ្យប្រើប្រាស់មែននោះ និងធ្វើឲ្យភាពអយុត្តិធម៌ បាត់ភាពជាតំណាង និងប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដើម្បីសុំយោបល់ពីការជំរុញជាថ្មីរបសើសហរដ្ឋអាមេរិកឲ្យដោះលែងលោកកឹម សុខា បានទេនៅថ្ងៃនេះ៕
No comments:
Post a Comment