(CPP) កំពុងកាន់អំណាច។
ការរៀបចំផែនការទប់ទល់ជាមួយលោកហ៊ុន សែននិងគណបក្សកាន់អំណាចនេះ គឺបន្ទាប់ពី លោក ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិបានព្រមានកាលពីម្សិលមិញថា កងទ័ពទាំងអស់ នឹងកំទេចក្រុមប្រឆាំងទាំងឡាយណាដែលហ៊ានងើបឡើងប្រឆាំងការរំលាយគណបក្សសង្គ្រោះ
ជាតិ នៅពេលខាងមុខ។
ឆ្លើយតបនឹងការព្រមានដ៏ឃោឃៅនេះ លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយ រូបកំពុងស្ថិតនៅក្រៅប្រទេស បានចាត់ទុកការព្រមាននេះថាជាការដុតកំហឹងម្ចាស់ឆ្នោតឲ្យងើប ឡើងប្រឆាំងនឹងអំពើផ្តាច់ការរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ ចំណែកទង្វើរបស់សភាឯកបក្ស ធ្វើវិសោធនកម្មច្បាប់ចំនួន៤ កាលពីថ្ងៃទីច័ន្ទទី១៦ តុលា នោះលោក អេង ឆៃអ៊ាងថា គឺ "ជាសកម្មភាព ប្លន់សន្លឹកឆ្នោតប្រជាពលរដ្ឋ ដើម្បីប្រគល់ជូនគណបក្សដែលគ្មានអាសនៈក្នុងសភា”។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សប្រឆាំងនឹងប្រើប្រាស់ គ្រប់មធ្យោបាយ ដើម្បីការពារឆន្ទៈប្រជាពលរដ្ឋដែលផ្ដល់ក្ដីសង្ឃឹមជូនម្ចាស់ឆ្នោត ដែលផ្ដល់សេចក្ដីទុកចិត្តជូនគណបក្សប្រឆាំងនោះ។
ការប្រកាសរបស់លោកអេង ឆៃអ៊ាងបែបនេះ បន្ទាប់ពីលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់គ្រប់អង្គភាពចំណុះឲ្យក្រសួងការពារជាតិ ត្រូវត្រៀមកម្លាំងជានិច្ច ក្នុងការកម្ទេចអ្នកចេញមុខតវ៉ា ប្រឆាំងរដ្ឋាភិបាល។
ការប្រកាសជំហរជាថ្មីទៀត របស់លោក ទៀ បាញ់ ក្នុងការគាំទ្រឥតងាករេ និងស្មោះស្ម័គ្របំផុតចំពោះលោក ហ៊ុន សែន ត្រូវរងការរិះគន់ថា បានជំរុញឲ្យស្ថាប័នជាតិដែលធ្វើកិច្ចការសម្រាប់ប្រយោជន៍សាធារណៈ ត្រូវបាត់បង់តម្លៃ និងអាប់ឱនកិត្តិយស ។
ប្រតិកម្មនេះ ក្រោយពេលលោក ទៀ បាញ់ បានអំពាវនាវម្ដងទៀត ទៅកាន់កងកម្លាំងយោធា ចាប់ពីថ្នាក់ឧត្ដមសេនីយ៍ឡើងទៅ កាលពីរសៀលថ្ងៃទី ១៦ ខែ តុលា។ លោក ទៀ បាញ់ បញ្ជាក់ថា
កងទ័ពទាំងអស់បានត្រៀមការប្រយុទ្ធរួចជាស្រេច ក្នុងការកម្ទេចក្រុមប្រឆាំង ប្រសិនបើរកឃើញថា ពួកគេតវ៉ាបះបោរនឹងចំណាត់ការផ្លូវច្បាប់របស់រដ្ឋាភិបាល។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍វិវត្តន៍ថ្មីៗ លើវិស័យសន្តិសុខ និងការពារជាតិ ក្នុងទីក្រុងទីក្រុងភ្នំពេញ លោក ទៀ បាញ់ អះអាងថា ពេលនេះកងទ័ពចំណុះឲ្យក្រសួងការពារជាតិ និងយោធភូមិភាគដទៃទៀត នៅរង់ចាំតែបញ្ជារបស់រដ្ឋាភិបាលប៉ុណ្ណោះ។
ការអំពាវនាវរបស់មន្ត្រីយោធាជាន់ខ្ពស់នេះ មិនមែនជាលើកទី១ទេ ដែលលោក ទៀ បាញ់ តែងគំរាមដូចនេះ។ កន្លងទៅមេបញ្ជាការយោធាជាន់ខ្ពស់ដែលស្និតនឹងលោក ហ៊ុន សែន នេះក៏ធ្លាប់ព្រមានវាយបំបាក់ធ្មេញបុគ្គលណា ហ៊ានតវ៉ាលទ្ធផលឆ្នោតផងដែរ។
ជុំវិញសារព្រមាន និងកម្ទេចសំឡេងប្រឆាំងនេះ ទាំងលោក ហ៊ុន សែន បានអំពាវនាវជាញឹកញាប់ឲ្យពលរដ្ឋក្រោកឈរឡើង ប្រឆាំងអ្នកដែលធ្វើឲ្យសន្តិភាពត្រូវបាត់បង់ ឬរលាយ។ គេសង្កេតឃើញថា ការព្រមាន និងការអំពាវនាវនេះ ភាគច្រើនជាមន្ត្រីយោធាថ្នាក់កំពូលៗ ដែលស្និទ្ធនឹងរដ្ឋាភិបាល។ ពួកគេបានចាត់ទុកក្រុមគ្រួសារត្រកូល ហ៊ុន គឺមានតម្លៃស្មើនឹងរដ្ឋាភិបាល ហើយគំរាមជនណាដែលប៉ុនប៉ង កម្ទេចលោក ហ៊ុន សែន គឺស្មើនឹងធ្វើឲ្យរដ្ឋាភិបាលត្រូវរលាយដែរ។
ការប្រើវោហារសាស្ត្រ ក្នុងការកម្ទេច និងរំលាយ តាមបែបយោធានេះ មិនត្រឹមតែក្នុងក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធឡើយ កន្លងទៅនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានលោក វង សូត ក៏ធ្លាប់ព្រមានវៃអ្នកតវ៉ាបក្សប្រឆាំង នឹងគល់ឫស្សីដែរ។ ការព្រមាននេះ គេមិនទាន់រាប់បញ្ចូលមេបញ្ជាការថ្នាក់ឧត្ដមសេនីយ៍ផុតលេខមួយចំនួនទៀត ដូចជាលោក ប៉ុល សារឿន លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែន និងលោក ជា តារា មេបញ្ជាការកងទ័ពប្រចាំទិសតំបន់ប្រាសាទព្រះវិហារនៅឡើយទេ ។
ប្រតិកម្មជាបន្តបន្ទាប់នៅពេលនេះ របស់មន្ត្រីយោធាដែលស្និទ្ធនឹងលោក ហ៊ុន សែន ស្របពេលវាសនាបក្សប្រឆាំង កាន់តែកៀតនឹងមាត់ជ្រោះ និងជួបគ្រោះអាក្រក់នៃការរំលាយចោល។ កាល
ពីថ្ងៃទី ១៦ តុលា សមាជិកសភាដែលមានសំឡេងគាំទ្រ ៦៧ លើ៦៧ សំឡេង ដែលសុទ្ធសឹងតែជាសមាជិកបក្សកាន់អំណាច បានបោះឆ្នោតអនុម័តច្បាប់ចំនួន ៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ប្រយោជន៍ដើម្បីបើកផ្លូវឲ្យតុលាការកំពូលរំលាយបក្សប្រឆាំង ចេញពីឆាកនយោបាយ។
វិធានការផ្លូវច្បាប់ដែលរដ្ឋាភិបាល កំពុងអនុវត្តទៅលើបក្សប្រឆាំងនេះ រង់ការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា ជាវិធីសាស្ត្រតែមួយគត់ក្នុងគោលបំណងកម្ទេចបក្សប្រឆាំង នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ មកដល់ប៉ុណ្ណោះ ដែលលោកសម រង្ស៊ីអតីតមេ បក្សប្រឆាំងនេះ និងមន្ត្រីជំនិតៗរបស់លោកថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងចាញ់ការបោះឆ្នោតថ្នាកជាតិនៅឆ្នាំ ២០១៨ខាងមុខ។ ក៏ប៉ុន្តែ ការរំពឹងទុករបស់បក្សប្រឆាំងនេះ ហាក់បីដូចជាពិបាកទៅរួចណាស់ នាពេលនេះ ដោយមេបក្សប្រឆាំងលោក កឹម សុខាត្រូវបាន លោកហ៊ុន សែនចាប់ដាក់ពន្ធនាគារត្រពាំងផ្លុង ដាច់ឆ្ងាយពីរាជធានីភ្នំពេញបែបនេះ។
ទោះជាយ៉ាងណា ប្រធានប្តិបត្តិខេត្តនានានៃគណបក្សប្រឆាំងអះអាងដោយសុំលាក់ឈ្មោះថា ពួកគេរៀបចំកម្លាំងដើម្បីទប់ទល់នឹងការរំលាយគណបក្សខ្លួនចោលនេះហើយ។ ដូច្នេះលោកហ៊ុន សែនទំនងជាទទួលទានដំណេកមិនលក់ទេ បើហ៊ានរំលាយគណបក្សសង្គ្រោះជាតិចោលមែន នោះ៕
No comments:
Post a Comment