កន្លែងកាលពីម៉ោង១១យប់ថ្ងៃចន្ទ ម្សិលមិញ ដែលមានទីតាំងនៅក្នុងភូមិ១៩ ផ្លូវលេខ៧០ ស្ថិតនៅ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចខណ្ឌដូនពេញដដែលបានឲ្យដឹងទៀតថា ហាងកុំព្យួទ័រនោះឈ្មោះ អេស ធី ស៊ី កុំព្យួទ័រ។ ចំណែកមូលហេតុដែលបណ្តាលឲ្យឆេះនេះ គឺឆ្លងចរន្តអគ្គិសនី ហើយបានបំផ្លាញសម្ភារក្នុងផ្ទះ នោះទាំងស្រុង។
តាមសមត្ថកិច្ចឲ្យដឹងថា ភ្លើងចាប់ផ្តើមឆេះនៅម៉ោង១១យប់ ហើយពន្លត់អស់វិញនៅម៉ោង១២ យប់ ដដែលនោះ ។ ហេតុការណ៍នោះមានវត្តមានលោក ឃួង ស្រេង អភិបាលរាជធានី លោក ជួន សុវណ្ណ ស្នងការនគរបាល និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ ក៏ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតជនរងគ្រោះបានទេ៕
0 comments:
Post a Comment