Pages - Menu

Sunday, October 22, 2017

លោកហ៊ុន សែនបន្តចុះជួបកម្មករខណះសហភាពអឺរ៉ុប គំរាមផ្តាច់កូតាសម្លៀកបំពាក់




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យនេះ បន្តចុះជួបកម្មករ-កម្មការនីរោងចក្រ បើ ទោះបីជាពេលនេះ សភាសហភាអឺរ៉ុប (IPU) ព្រមានកាត់ផ្តាច់កូតា (quota) សម្រាប់នាំស្លៀក
បំពាក់ ទៅការន់បណ្តាប្រទេស ចំនួន២៧ នៅទ្វីបអឺរ៉ុបក៏ដោយ។
លោក ហ៊ុនសែនដែលពេលនេះរងសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋឌាមេរិកនិងសហភាពអឺរ៉ុបចំពោះ
ការចាប់ខ្លួនលោកកឹម សុខាមេបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិរបស់
លលោោកកឹម សុខាចោលនោះ បាន​អះ​អាង​ថា រដ្ឋាភិបាល​បាន​រៀបចំ​កញ្ចប់​​ថវិកាប្រមាណ ៤០​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំៗ ​សម្រាប់​ផ្ដល់​ទៅ​កម្មករ​ក្នុង​​វិស័យ​កាត់ដេរ បន្ថែម​លើ​ប្រាក់​ខែ​របស់​ពួក គេដែល​គ្រោង​ដំឡើង​ដល់​ ១៧០​ដុល្លារ ចាប់​ពី​ឆ្នាំ​ ២០ឥ១៨ នេះតទៅ​។

លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់លោក​នៅថ្ងៃទី២២ ខែតុលា​នេះ ខណៈ​ដែល​លោក​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​-កម្មការិនី​រាប់​ពាន់​នាក់ មក​ពី​តាម​បណ្ដា​រោងចក្រ​នានា នៅ​ឯ​​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ។
លោក​ ហ៊ុន សែន រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា ​រដ្ឋាភិបាល​​ត្រៀម​ថិវកា ប្រមាណ ៤០​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ផ្ដល់​ទៅ​កម្មករ ដែលប្រាក់ទាំងនោះសម្រាប់​បន្ថែម ៥ដុល្លារក្នុងមួយខែ លើប្រាក់ខែគោល ១៦៥ ដុល្លារ ដើម្បីឲ្យប្រាក់ខែកម្មករនឹងឡើងដល់ ១៧០ ដុល្លារនៅដើម​ឆ្នាំ​ក្រោយ​។
លោក ហ៊ុន សែន បានលើកឡើងថា៖ «តាមពិតក្រុមហ៊ុនបើកជូនក្មួយៗ ១៦៥ដុល្លារ តែ
រាជរដ្ឋាភិបាល​បាន​ប៉ះ​ប៉ូវ​ប្រាក់ជូនក្មយៗកម្មករបន្ថែម ៥ដុល្លារ ដែលប្រាក់នេះ គឺបាន មកពី ប្រាក់ពន្ឋកាត់ទុក ដែលត្រូវពន្យារ​ការប្រមូល​រហូតដល់ឆ្នាំ ២០២២ និងប្រាក់កម្រៃនាំចេញ។ គឺមានន័យថា រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ៤០​លានដុល្លារ​ក្នុង ១ឆ្នាំៗដើម្បីបន្ថែម
ជូនកូនក្មួយកម្មករ-កម្មការនី»
លោក ហ៊ុន សែន លើកឡើងបន្តថា សព្វ​ថ្ងៃ​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ បាន​ឡើងដល់ ១៥៣ដុល្លារ ក្នុងមួយខែ ប៉ុន្តែ ចាប់​ពីឆ្នាំ ២០១៨​​ខាងមុខ ប្រាក់ឈ្មួល​គោល​សម្រាប់​កម្មករ នឹង ឡើងដល់ ១៧០ដុល្លារ ហើយបូកនឹង​ ប្រាក់​អត្ថប្រយោជន៍​​ផ្សេងៗ​ទៀត ដែល​លោក​នាយករដ្ឋ​មន្ត្រី​ថា គឺអាច​បានច្រើនជាង ២០០ដុល្លារក្នុងមួយខែ។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដើម្បីសុំយោប់ជុំវិញ ការអះអាងរបស់លោកហ៊ុន សែនពាក់ព័ន្ធរឿងប្រាក់ឈ្មួលកម្មករនេះបានទេ។
ក៏ប៉ុន្តែថ្មីៗនេះ មន្ត្រី​ក្នុង​គណៈកម្មាធិការ​សិទ្ធិមនុស្ស របស់​សហភាព​អឺរ៉ុបបានព្រមានទៅលើ លោក ហ៊ុន សែននិងកូនៗរបស់លោកទាំង៥នាក់ដែលសុទ្ធតែមានតំណែងនិងមុខជំនួញសំខាន់នៅ កម្ពុជា ដោយសហភាព​អឺរ៉ុប បញ្ជាក់ឲ្យលោកហ៊ុន សែនភ្លឺភ្នែកថា សហគមន៍​អឺរ៉ុប ត្រូវ​តែ​ចាត់​វិធានការ​តប​ឲ្យ​បាន​ឆាប់ និង​ជាក់ស្ដែង គឺផ្តាច់កូតាសម្លៀកបំពាក់ ទៅកាន់សហភាពអឺរ៉ុប ដើម្បី ទប់​ទល់​ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង
កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា នេះ សមាជិក​សភា​អឺរ៉ុប និង​ជា​អនុប្រធាន​អនុ​គណៈកម្មាធិការ​សិទ្ធិ មនុស្ស​សហភាព​អឺរ៉ុប អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ (Barbara Lochbihler) បញ្ជាក់ថា សហភាព​អឺរ៉ុប កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​ដោយ​ផ្ទាល់ ឬ​អាច​ឈាន​ដល់​ការ​ឈប់​លើកលែង​ការ​អនុគ្រោះ សម្រាប់​ការ​នាំ​ទំនិញ​កម្ពុជា ចូល​ទីផ្សារ​ដ៏​ធំ​របស់​សហភាព​អឺរ៉ុប​ទៀត​ផង។ អ្នកស្រី​បន្ថែម​ទៀត ថា សហគមន៍​អឺរ៉ុប​ចាំបាច់ ត្រូវតែ​បញ្ចេញ​ប្រតិកម្ម​តប​ឲ្យ​បាន​ឆាប់ ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល កម្ពុជា ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ តែ​មួយ​គត់​នៅ​កម្ពុជា។ អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ ព្រមាន​ប្រទេស​កម្ពុជា កុំ​ឲ្យ​អាង​តែ​ខ្លួន​ពឹង​ចិន ហើយ​មិន​ខ្វល់​ពី​សហភាព​អឺរ៉ុប។ អ្នកស្រី​រំលឹក​ថា សហគមន៍​អឺរ៉ុប គឺ​ជា​ទីផ្សារ​នាំ​ទំនិញ​ចេញ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា។ ដូច្នេះ ប្រសិនបើ​សហភាព​អឺរ៉ុប អាច​ចាត់​ការ​ដាក់​ឱ្យ​ចំ​គោលដៅ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន នោះ​ច្បាស់​ជា​ឆាប់​ទទួល​បាន​លទ្ធផល។
តាម​ប្រភព​ទិន្នន័យ​ពី​គេហទំព័រ​របស់​គណៈកម្មការ​អឺរ៉ុប ដោយសារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ប្រទេស​កម្ពុជា នាំ​ទំនិញ​ចូល​ទៅ​សហភាព​អឺរ៉ុប គិត​ជា​ទឹកប្រាក់​ជិត ៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៦ ដែល​ភាគច្រើន​នៃ​ទំនិញ​នាំចេញ​ទាំងនោះ គឺជា​សំលៀកបំពាក់។
ប្រតិកម្ម​របស់​មន្ត្រី​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​ប្រទេស​ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​របស់​កម្ពុជា គឺ​ប្រទេស​ស៊ុយអ៊ែត (Sweden) បាន​ព្រមាន​ថា នឹង​ពិចារណា​ឡើងវិញ អំពី​ទំនាក់ ទំនង​ជាមួយ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​មែន​នោះ៕

No comments:

Post a Comment