Pages - Menu

Sunday, October 22, 2017

ពលរដ្ឋខ្មែរនៅកាណាដានិងបារាំងធ្វើបាតុកម្មទាមទារឲ្យលោកហ៊ុន សែនគោរពកិច្ចព្រមព្រៀង ប៉ារីស

ក្រុមបាតុកររាប់រយនាក់ ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង
ដើម្បីទាមទារឲ្យលោកហ៊ុន សែនគោរពកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស។
ខណះមួយ​ថ្ងៃ​មុន​ការ​មក​ដល់​នៃ​ខួប​២៦​ឆ្នាំ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុ​ងប៉ារីស ពលរដ្ឋខ្មែរនៅឯ​ប្រទេស​កាណាដានិងបារាំង បាន​ប្រមូលផ្ដុំគ្នា​តវ៉ាទាមទារទៅ​រដ្ឋាភិបាលកម្ពុជាលោក នាយករដ្ឋ មន្ត្រី ហ៊ុន សែន ឲ្យ​គោរព​កិច្ច​ព្រម​ព្រៀង​​ទីក្រុងបារីស និងដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ
យោងតាមទំព័រ​ហ្វេសប៊ុករបស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​​បង្ហោះ​វីដេអូ ដែល​បង្ហាញ​ការ​ប្រមូល​ផ្ដុំ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ប៉ារីស យ៉ាងច្រើនកុះករ។
លោក សម រង្ស៊ី បាន​រៀបរាប់​ភ្ជាប់​ជាមួយ​វីដេអូ​នោះ​ថា ពលរដ្ឋ​ខ្មែរ​បាន​ប្រមូល​ផ្ដុំ​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
ក្នុង​វីដេអូ​នោះ ក្រុម​បាតុករ និង​លោក សម រង្ស៊ី ផង​ដែរ ​បាន​ដើរហែរក្បួន និង​ឈរស្រែកតវ៉ា «ដោះ​លែង​លោក កឹម សុខា» និងលើកជាបដា «ជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»
ទន្ទឹមនឹងនោះដែរ ពលរដ្ឋខ្មែរនៅឯប្រទេសកាណាដាប្រមាណ ៣០០នាក់ ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅមុខមន្ទីរសភា​កាណាដា ជាមួយ​គោល​បំណង​ដូច​គ្នា​នឹង​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស​ផងដែរ។
មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​លោកហ៊ុន សែនបានចូលទៅ ដល់ក្នុង ផ្ទះ រួច​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ដោយ​ផ្អែក​លើ​វីដេអូនៃ​ការ​ថ្លែង​របស់​លោក កឹម សុខា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០១៣។
ក្រោយ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​មើល​ឃើញ​ថា កាន់​តែ​ធ្លាក់​ចុះ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិលជាតិនិងអន្តរជាតិ បាន​អំពាវ​នាវ​ទៅ​ដល់​បណ្ដា​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​សម្រាប់​កម្ពុជា ឲ្យ​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោកហ៊ុន សែន បច្ចុប្បន្ន ឲ្យងាក​ទៅ​អនុវត្ត​តាម​យន្តការ​ប្រជាធិតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ ស្រប​តាម​កិច្ច​ព្រម​ព្រៀង​សន្តិសភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។
ទោះជាយ៉ាងណា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ប៉ុន​បង​ជំរុញ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​សន្និសីទ​ទីក្រុង​ប៉ារីស​ឡើង​វិញ លោក​ថា មិន​អាច​ទៅ​រួច​នោះ​ទេ។ ដោយលោកលើកហេតុផលថា ម្ចាស់ហត្ថលេខីមួយចំនួនបានស្លាប់បាត់អស់ហើយ ចំណែក ប្រទេសសហភាពសូវៀត​ក៏បានបែកបាក់គ្នាជាច្រើនរដ្ឋ ទៅជាប្រទេសរុស្សីវិញ។
សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ជា​ការ​ព្រម​ព្រៀង​គ្នា​រវាង​ភាគី​ជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា​ដើម្បី​បញ្ចប់​សង្គ្រាម​​នៅ​ក្នុង​ប្រទេស​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​ថ្ងៃ​ឈប់​សម្រាក​នៅ​រៀង​រាល់​ថ្ងៃ​ទី​២៣ ខែ​តុលា រៀង​រាល់​ឆ្នាំ។
ប៉ុន្តែ សុពលភាព​នៃ​សន្ធិសញ្ញា​មួយ​នេះ ត្រូវ​បាន​​លោក ហ៊ុន សែន អះ​អាង​ថា បាន​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់​ពី​ប្រទេស​ហត្ថលេខី​មួយ​ចំនួន ដូចជា​សហភាព​សូវៀត​ជាដើម ត្រូវ​បាន​បែក​ខ្ញែក​ជា​ប្រទេស​ផ្សេងៗ។
ទោះជាយ៉ាងណា ក្រុម​អ្នក​វិភាគ និង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត មិន​យល់​ស្រប​នឹង​សម្ដី​លោក ហ៊ុន សែនឡើយ ដោយ​ថា សន្ធិ​សញ្ញា​នេះ នៅ​រស់​រាន​មាន​ជីវិត និង​មាន​សុពល​នៅ​ឡើយ


No comments:

Post a Comment