Pages - Menu

Friday, October 6, 2017

គណបក្សសង្គ្រោះជាតិអាចនឹងត្រូវរំលាយចោល តាមផែនការរបស់លោកហ៊ុន សែន



គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏ធំជាងគេ នៅកម្ពុជាអាចនឹងត្រូវរំលាយចោល តាមផែនការរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានចាប់វ៉ៃខ្នោះ លោកកឹម កឹម សុខាប្រថានគណបក្សនេះ ដាក់ពន្ធនាគារត្រពាំងផ្លុងរួចមក។នៅ​ថ្ងៃ​ទី៦ តុលា ឆ្នាំ ២០១៧នេះ ក្រសួងមហាផ្ទៃ​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល​ហើយ​ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចេញ​ពី​ឆាក​នយោបាយ ក្រោយ​គណបក្ស​ចំនួន​២ បាន​ស្នើ​មក​ក្រសួង​ឲ្យ​ចាត់​ការ​គណបក្ស​ប្រឆាំងនេះ ឲ្យបានមុនថ្ងៃ​បោះឆ្នោត ខែ កក្កដា ឆ្នាំ ២០១៨​ខាងមុខ។
បើយោងតាមសម្ដីរបស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​មួយ​រូបដែល​មិន​បញ្ជាក់​ឈ្មោះ​ បានអះអាងថា នៅ​ព្រឹក​ថ្ងៃ​នេះ​ក្រុម​មេធាវី​របស់​ក្រសួង​នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល​​ដើម្បី​រំលាយ​បក្ស​ប្រឆាំង
ក៏ប៉ុន្តែ អ្នកច្បាប់ និង​អ្នកវិភាគ​នយោបាយ ថា គ្មាន​ច្បាប់​ណាមួយ​អាច​រំលាយ​គណបក្ស​ប្រឆាំង​បានទេ ហើយ​ការ​ដែល​គណបក្ស​ចំនួន​ពីរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដាក់​ពាក្យ​ប្ដឹង​ដើម្បី​រំលាយ​គណបក្សប្រឆាំង​នៅ​ពេល​នេះ គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ ដែល​លោក ហ៊ុន សែន រៀបចំ​ឲ្យ​សំដែង​នៅមុន​ពេល​ការប្រកួត​នៅ​លើ​សង្វៀន​នយោបាយ​ឆ្នាំ​២០១៨ មកដល់​តែប៉ុណ្ណោះ។
អ្នកច្បាប់ និង​អ្នកវិភាគ​នយោបាយ ​ពន្យល់​ថា គណបក្ស​សង្គ្រោះជាតិ មិន​អាច​ត្រូវ​តុលាការ​រំលាយ​បានទេ ដោយសារ​រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​អាណត្តិ​សភា​មាន​រយៈពេល​៥​ឆ្នាំ បើ​សិន​ជា តុលាការ​រំលាយ​គណបក្ស​ប្រឆាំង​ចោល​មែន គឺ​ស្ថាប័ន​សភា​ទាំងមូល​ក៏​រលាយ​ដែរ ហើយ​រដ្ឋាភិបាល​នឹង​ក្លាយ​ទៅជា​រដ្ឋាភិបាល​មិន​ស្របច្បាប់។
ទោះបីជាយ៉ាងហណា ក្រុមអ្នកលើកជើងលើកដៃ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនវិភាកតាម រលកវិទ្យុនិងទូរទស្សន៏ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជានិងរដ្ឋាភិបាលលោកហ៊ុន សែនអះ អាងថា ចាប់ពីពេលនេះ រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលពួកគេគោរពជាង ព្រះក្នុងវត្ត និងព្រះមហាក្សត្រទៅទៀតនោះ នឹងមិនបង្អង់ដៃ ចំពោះគណបក្សប្រឆាំងនោះទេ​
ពួកគេបំភិតបំភ័យតាមប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេថា នឹងមានការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងមួយ ចំនួនទៀត ដូចជាអ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងជាដើម៕

No comments:

Post a Comment